កាសែតពិសេសៗក្នុងប្រវត្តិសាស្ត្រសារព័ត៌មានបដិវត្តន៍វៀតណាម
Thứ hai, 22/06/2026, 04:20

ចាប់​ពី​កាសែត​ "ថា​ញនៀង" ដែល​បាន​បង្កើត​ឡើង​ដោយ​លោ​កម​គ្គុទ្ទេស​ក៍ ហូជី​មិញ​ រហូត​ដល់​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​សារ​ព័ត៌​មាន​ឌីជី​ថលនា​ពេល​បច្ចុប្បន្ន​ សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម​បាន​ឆ្លង​កាត់​រយៈ​ពេល​ ១០១ ឆ្នាំ​ នៃ​ការកសាង​និង​អភិវឌ្ឍន៍។​

នៅ​ឆ្នាំ​ ១៩២១ ដើម្បី​ប្រ​មូល​ផ្តុំ​កម្លាំង​ដែល​មាន​ឧត្តម​គតិ​ដូច​គ្នា​ លោក​ង្វៀង​អាយ​ក្វឹក​ រួម​ជា​មួយ​សម​មិត្ត​អា​ស៊ី​មួយ​ចំ​នួន​ដែល​រស់​នៅ​ទី​ក្រុង​ប៉ារី​ស បាន​បង្កើត​សមាគម​សម្ព័ន្ធ​ភាព​អា​ណា​និគម​ ហើយ​សមាគម​បាន​ចេញ​ផ្សាយ​កាសែត​៖ "Le Paria" (អ្នក​រួម​ទុក្ខ​វេទ​នា​) ធ្វើ​ជា​ស្ថា​ប័នសារ​ព័ត៌​មាន​របស់​សមាគម​។ លោក​ង្វៀង​អាយ​ក្វឹក​ ជា​អគ្គ​និពន្ធ​នា​យក​ផង​ ជា​អ្នក​យក​ការណ៍​ផង​ ជា​អ្នក​កែ​សម្រួល​ចម្បង​ផង​។ កា​សែត​ "Le Paria" (អ្នក​រួម​ទុក្ខ​វេទ​នា​) ជា​ស្ថា​ប័នសារ​ព័ត៌​មាន​របស់​វណ្ណៈអធន​អា​ណា​និគម​ បង្កើត​ឡើង​ដោយ​លោក​ផ្ទាល់​ លោក​ធ្វើ​ជា​អគ្គ​និពន្ធ​នា​យក​និង​ជា​ប្រ​ធាន​ ដោយ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​អំ​ឡុង​ឆ្នាំ​ ១៩២២ ដល់​ឆ្នាំ​ ១៩២៤ ពី​ទី​ក្រុង​ប៉ារី​ស ដើម្បី​អំ​ពាវ​នាវ​និង​ចាត់​តាំង​បណ្តា​ជន​ជាតិ​ដែល​រង​ការ​ជិះ​ជាន់​ឱ្យ​ក្រោក​ឈរ​ឡើង​រំ​ដោះ​ខ្លួន​។ (រូប​ថត​៖ ឯក​សារ​របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​) 

កាសែត​"ថា​ញនៀង" អា​ស្រ័យ​លោក​មគ្គុទ្ទេសក៍​ង្វៀង​អាយ​ក្វឹក​ - ហូជី​មិញ បាន​បង្កើត​ឡើង រហូត​ដល់​ប្រ​ព័ន្ធ​អេកូ​ឡូ​ស៊ី​សារ​ព័ត៌​មាន​ឌីជី​ថលនា​ពេល​បច្ចុប្បន្ន សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម​បាន​ឆ្លង​កាត់​រយៈ​ពេល​ ១០១ ឆ្នាំ​ នៃ​ការ​កសាង​និង​អភិវឌ្ឍន៍ ជា​មួយ​នឹង​បេសក​កម្ម​មិន​ផ្លាស់​ប្តូរ៖ បម្រើ​ជាតិ​មាតុ​ភូមិ បម្រើ​ប្រ​ជា​ជន​។

នៅ​ក្នុង​ដំ​ណើរ​នោះ ស្លាក​ស្នាម​របស់​អ្នក​កា​សែត​ដ៏​អស្ចារ្យ ហូជី​មិញ នៅ​តែ​ជា​ត្រី​វិស័យ​នៃ​សតិ​អា​រម្មណ៍ ហើយ​កា​សែត​នី​មួយៗ​សុទ្ធ​តែ​ផ្ទុក​នូវ​ស្លាក់​ស្នាម​ប្រ​វត្តិ​សាស្ត្រ មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​ជាក់​ស្តែង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ដំ​ណើរ​ការ​បង្កើត​ប្រ​វត្តិ​សាស្ត្រ​ទៀត​ផង​។

ក្នុង​រយៈ​ពេល​ជាង​មួយ​សត​វត្ស​កន្លង​ មាន​កាសែត​ជា​ច្រើន​បាន​ក្លាយ​ជា​និមិត្ត​រូប​ប្រ​វត្តិ​សាស្ត្រ។​

- កាសែតថាញនៀង - កាសែតបដិវត្តន៍ដំបូងបង្អស់

នៅ​ចុង​ឆ្នាំ​ ១៩២៤ លោ​កម​គ្គុទេ្ទស​ក៍ង្វៀង​អាយ​ក្វឹក​ បេសកជន​គណៈ​បូព៌ា​នៃ​អង្គ​ការ​អន្តរ​ជាតិ​កុម្មុយ​នីស្ត បាន​ចាត់​ឱ្យ​ទៅ​កាន់​ហ្វា​ណាម (ប្រ​ទេស​ចិន​ភាគ​ខាង​ត្បូង​) ដើម្បី​ដឹក​នាំ​ដោយ​ផ្ទាល់​នូវ​បដិវត្តន៍​វៀត​ណាម និង​បណ្តា​ប្រ​ទេស​មួយ​ចំ​នួន​នៅ​អា​ស៊ី​អា​គ្នេយ៍​។ រួម​ជា​មួយ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល និង​ការ​ទទួល​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ថ្មី​ លោក​បាន​ផ្តួច​ផ្តើម​បោះ​ពុម្ព​ផ្សាយ​កា​សែត​ថាញ​នៀង។

នា​ថ្ងៃ​ទី​ ២១ ខែ​មិថុ​នា​ ឆ្នាំ​ ១៩២៥ កាសែត​ថាញ​នៀង ដែល​ជា​កា​សែត​បដិវត្តន៍​ដំ​បូង​បង្អស់​ជា​ភាសា​វៀត​ណាម​ បាន​ចេញ​ផ្សាយ​លេខ​ដំ​បូង​។ លោក​មិន​ត្រឹម​តែ​ជា​អ្នក​បង្កើត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ដឹក​នាំ​ដោយ​ផ្ទាល់ និង​ចូល​រួម​ក្នុង​ដំ​ណើរ​ការ​សរ​សេរ​ ពិ​និត្យ​កែ​សម្រួល​ បោះ​ពុម្ព និង​ចែក​ចាយ​កា​សែត​នេះ​ទៀត​ផង។

នៅ​ក្នុង​អត្ថ​បទ​ជា​ច្រើន​ លោក​តែង​តែ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​សារ៖ "បដិវត្តន៍​គឺ​ការ​បំ​ផ្លាញ​អ្វី​ដែល​ចាស់​ដើម្បី​ប្តូរ​យក​អ្វី​ដែល​ថ្មី បំ​ផ្លាញ​អ្វី​ដែល​អាក្រក់​ដើម្បី​ប្តូរយក​អ្វី​ដែល​ល្អ​(" វិថី​បដិវត្តន៍​" ឆ្នាំ​ ១៩២៧)។ ហេ​តុ​ដូច្នេះ​ហើយ​ កា​សែត​ថាញ​នៀង មិន​ត្រឹម​តែ​ជា​មធ្យោបាយ​ព័ត៌​មាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឧប​ករណ៍​សម្រាប់​ដាស់​ស្មារតី​នយោបាយ​ទៀត​ផង​។

ស្នា​ដៃ​សារ​ព័ត៌​មាន​របស់​លោ​កម​គ្គុទ្ទេសក៍​ង្វៀង​អាយ​ក្វឹក​ ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កា​សែត​ថាញ​នៀង និង​បណ្តា​កា​សែត​អន្តរ​ជាតិ​នា​សម័យ​នោះ មិន​ត្រឹម​តែ​ជា​ការ​សំ​យោគ​រវាង​ទ្រឹស្តី​បដិវត្តន៍​ជា​មួយ​ភា​សា​យ៉ាង​មុត​ស្រួច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​លក្ខណៈ​តម្រង់​ទិស​យុទ្ធ​សាស្ត្រ ដែល​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ការ​ចាប់​បដិ​សន្ធិ​នៃ​បក្ស​កុម្មុយនីស្តវៀត​ណាម​។

តាម​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ភាព​អត់​ធ្មត់​នោះ លោក​បាន​ក្លាយ​ជា​អ្នក​ទ្រោល​បំ​ភ្លឺ​គប់​ភ្លើង បើក​ផ្លូវ​សម្រាប់​មូល​ដ្ឋាន​គ្រឹះ​សារ​ព័ត៌​មាន​បដិ​វត្តន៍​របស់​ប្រ​ទេស​ជាតិ។

កា​សែត​ថាញ​នៀង បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​សម្ងាត់​នៅ​ទី​ក្រុង​ក្វាង​ចូវ ប្រ​ទេស​ចិន​។ ក្រោយ​ពេល​បោះ​ពុម្ព​រួច រាល់​លេខ​កា​សែត​ភាគ​ច្រើន​បាន​ដឹក​ជញ្ជូន​ដោយ​សម្ងាត់ មក​ប្រ​ទេស​វៀត​ណាម​វិញ។ កា​សែត​នេះ​បាន​ក្លាយ​ជា​គប់​ភ្លើង​បំ​ភ្លឺ​ផ្លូវ បំ​ផុស​ក្តី​ជំនឿ​ ឧត្តម​គតិ​ និង​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ ព្រម​ទាំង​ឆន្ទៈ​បដិវត្តន៍​នៅ​ក្នុង​ចិត្ត​របស់​យុវ​ជន​វៀត​ណាម​។

កាសែត​ចេញ​ផ្សាយ​មួយ​សប្តាហ៍​ម្តង ជា​ធម្ម​តា​មាន ៤ ទំ​ព័រ ប៉ុន្តែ​ពេល​ខ្លះ​មាន​ត្រឹម​តែ ២ ទំ​ព័រ​ ឬ​ឡើង​ដល់ ៥ ទំ​ព័រ​ផង​ដែរ។ ទំ​ហំ​កា​សែត​ជា​ទូ​ទៅ​គឺ​ ១៨x២៤ សង់​ទី​ម៉ែ​ត្រ​។ ទំ​ព័រ​កា​សែត​បាន​បែង​ចែក​ជា​ពីរ​ជួរ ដោយ​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​ពិ​ភាក្សា​ព័ត៌​មាន​ សំ​ណួរ​-ចម្លើយ​ ពាក្យ​ស្លោក រូប​ភាព​ឧទា​ហរណ៍​...។ អត្ថ​បទ​នៅ​លើ​កាសែត​ថាញ​នៀង​ច្រើន​តែ​មាន​លក្ខណៈ​ខ្លី​ខ្លឹម ចូល​ត្រង់​ចំ​ណុច​និង​មាន​លក្ខណៈ​បញ្ចុះ​បញ្ចូល​ខ្ពស់។​

កាសែតថាញនៀង និងវត្ថុតាងនានាដែលកត់ត្រានូវការចាប់បដិសន្ធិនៃកាសែតថាញនៀង នៅកន្លែងកេរដំណែលទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម នៅទីក្រុងក្វាងចូវ (ប្រទេសចិន)។ (រូបថត៖ ម៉ាកលៀង)

- Le Paria (អ្នករួមទុក្ខវេទនា)

នា​ថ្ងៃ​ទី​ ១ ខែ​មេ​សា​ ឆ្នាំ​ ១៩២២ កាសែត​ Le Paria បាន​ចេញ​ផ្សាយ​លេខ​ដំ​បូង​។ នេះ​ជា​កាសែត​របស់​សមាគម​សម្ព័ន្ធ​ភាព​អា​ណា​និគម​ ដែល​ជា​អង្គ​ការ​តំណាង​ឱ្យ​ជន​ជាតិ​ដើម​នៅ​គ្រប់​អា​ណា​និគម​របស់​បា​រាំង​ អា​ស្រ័យ​លោក​ង្វៀង​អាយ​ក្វឹក​ រួម​ជា​មួយ​អ្នក​សកម្ម​ភាព​បដិវត្តន៍​មួយ​ចំ​នួន​នៃ​បណ្តា​ប្រ​ទេស​អា​ណា​និគម​បាន​បង្កើត​ នៅ​ប្រ​ទេស​បា​រាំង​ នា​ថ្ងៃ​ទី​ ៩ ខែ​តុ​លា​ ឆ្នាំ​ ១៩២១។

បង្កើត​និង​ធ្វើ​កាសែត​ “Le Paria” លោ​កម​គ្គុទ្ទេស​ក៍ង្វៀអាយ​ក្វឹក​ - ហូជី​មិញ​ រួម​ជា​មួយ​សម​មិត្ត​របស់​ខ្លួន​ បាន​បង្កើត​ “ជំនោរ​ខ្យល់​ថ្មី​បក់​បោក​ទៅ​កាន់​ប្រ​ជា​ជន​នៃ​បណ្តា​ប្រ​ទេស​ដែល​រង​ការ​ជិះ​ជាន់​”។

ទោះ​បី​ជា​ថវិកា​មាន​កម្រិត​ បទ​ពិសោធន៍​គ្រប់​គ្រង​ អ្នក​អាន​នៅ​ឆ្ងាយ​និង​រាត់​រាយ​ក៏​ដោយ​ ប៉ុន្តែ​ក្នុង​មួយ​លេខៗ​ កាសែត​ Le Paria ត្រូវ​បាន​បោះ​ពុម្ព​រាប់​ពាន់​ច្បាប់​ ដែល​បង្ហាញ​ពី​តួ​នា​ទី​ និង​ភាព​ចាំ​បាច់​របស់​កាសែត​ក្នុង​ការក​សាង​សាមគ្គី​ភាព​ មិត្ត​ភាព​ ការ​យល់​ដឹង​ និង​ការ​យល់​ចិត្ត​គ្នា​រវាង​អ្នក​ក្រី​ក្រ​តោក​យ៉ាក​ ជន​ជាតិ​ដើម​ក្នុង​ការត​ស៊ូ​ប្រ​ឆាំង​នឹង​ការ​ឈ្លានពាន​និង​នឹម​ត្រួត​ត្រា​។

ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​សកម្ម​ភាព​ កាសែត​នេះ​ចេញ​ផ្សាយ​បាន​ចំ​នួន​ ៣៨ លេខ​។​

- កើយ៉ាយផុង ស្ថាប័នឃោសនាបំផុសចលនារបស់មជ្ឈិមបក្សកុម្មុយនីស្តឥណ្ឌូចិន

ជា​កាសែត​បដិវត្តន៍​ឈាន​មុខ​គេ​ដែល​បាន​លើក​កម្ពស់​ទង់​តស៊ូ​រំ​ដោះ​ជាតិ​ ក្នុង​ដំ​ណាក់​កាល​ឈាន​ទៅ​រក​ការ​បះ​បោរ​ទូ​ទៅ​ខែ​សី​ហា​ ឆ្នាំ​ ១៩៤៥។

កាសែត​កើ​យ៉ាយផុង​ ផ្សារ​ភ្ជាប់​ជា​មួយ​ឈ្មោះ​ និង​សកម្ម​ភាព​មិន​ចេះ​នឿយ​ហត់​របស់​លោក​អគ្គ​លេខា​បក្ស​ ទ្រឿង​ជិញ ក្នុង​សម័យ​កាល​សម្ងាត់​។ សម​មិត្ត​គឺ​ជា​អ្នក​បង្កើត​ ព្រម​ទាំង​ជា​អគ្គ​និពន្ធ​នា​យក​ និង​ជា​អ្នក​សរ​សេរ​ដ៏​សំ​ខាន់​របស់​កាសែត​។

នា​ថ្ងៃ​ទី​ ១០ ខែ​តុ​លា​ ឆ្នាំ​ ១៩៤២ នៅ​ឃុំ​ធ្វឹង​ថា​ញ់ ខេត្ត​បាក់​និញ កាសែត​កើ​យ៉ាយផុង​ បាន​ចេញ​ផ្សាយ​លេខ​ដំ​បូង​។ នៅ​ក្នុង​ជំនោរ​ដ៏​ខ្លាំង​ក្លា​នៃ​បដិវត្តន៍​ឈាន​ដល់​ដណ្តើ​មឯក​រាជ្យ​កាសែត​បាន​ផ្សព្វ​ផ្សាយ​ពី​មាគ៌ា​បដិវត្តន៍​របស់​បក្ស​ ពង្រីក​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ វាយ​បក​និង​លាត​ត្រ​ដាង​នូវ​ឧបាយ​កល​របស់​ហ្វា​ស៊ី​សជប៉ុន​និង​ពួក​ក្បត់​ជាតិ​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងា​រក​សាង​បក្ស​...

អ្នក​សរ​សេរ​ស្នូល​សម្រាប់​កាសែត​កើ​យ៉ាយផុង​ គឺ​សម​មិត្ត​ទ្រឿង​ជិញ ហ្វាង​វ៉ាំងធូ ឡេក្វាង​ដាវ​ ឡេត្វង​ធឺ​ ត្រឹង​ដោ ឡេឃីម... ចំណែក​ "អ្នក​បោះ​ពុម្ព​" ដែល​ជំនាញ​ខាង​សរ​សេរ​អក្សរ​ត្រ​ឡប់​ក្រោយ​ ខាត់​ថ្ម​ និង​បោះ​ពុម្ព​កាសែត​ គឺ​សម​មិត្ត​ ផាមដឹក​ឃីម ង្វៀង​លឿង​ហ្វាង​ ឌោក្វឹក​ត្វឹង​...​

បណ្តាប្រតិភូអញ្ជើញចូលរួមអង្គសិក្ខាសាលា “កាសែតវៀតណាមដុកឡឹម និងលំហូរ ១០១ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម” ព្រមទាំងស្វែងយល់អំពីកាសែតវៀតណាមដុកឡឹម នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ។ (រូបថត៖ ង្វៀងទ្រុងលឹម)

វៀត​ណាម​ដុកឡឹម​៖ កាសែត​បម្រើ​ការ​ងា​រឃោស​នា​ក្នុង​សម័យ​កាល​រណ​សិរ្ស​វៀត​មិញ​ រួម​ចំណែក​លើក​ទឹក​ចិត្ត​ស្មារតី​តស៊ូ​។

បន្ទាប់​ពី​រយៈ​ពេល​ ៣០ ឆ្នាំ​នៃ​ការ​ធ្វើ​ដំណើរ​ស្វែង​រក​វិថី​សង្គ្រោះ​ជាតិ​ និង​បាន​វិល​ត្រ​ឡប់​មក​មា​តុ​ភូមិ​វិញ​ នៅ​បាក់​បរ​ (ខេត្ត​កាវ​បាំង​) លោ​កម​គ្គុទ្ទេស​ក៍ង្វៀង​អាយ​ក្វឹក​ បាន​បង្កើត​និង​ដឹក​នាំ​ដោយ​ផ្ទាល់​នូវ​ការ​បោះ​ពុម្ព​ផ្សាយ​កាសែត​វៀត​ណាម​ដុកឡឹម​ (នា​ថ្ងៃ​ទី​ ១ ខែ​សី​ហា​ ឆ្នាំ​ ១៩៤១) ដែល​ជា​ស្ថា​ប័នឃោស​នា​បំ​ផុស​ចលនា​សម្រាប់​រណ​សិរ្ស​វៀត​មិញ​។ គោល​បំ​ណង​របស់​កា​សែត​ត្រូវ​បាន​កំ​ណត់​៖

"វៀត​ណាម​ឯក​រាជ្យ​ផ្លុំ​ត្រែ​ 

អំ​ពាវ​នាវ​ប្រ​ជា​ជន​ ទាំង​ក្មេង​ទាំង​ចាស់​ 

សាមគ្គី​ចិត្ត​មួយ​ដូច​ដុំ​ដែក​ថែប​

ដើម្បី​រួម​គ្នា​ជួ​យស​ង្គ្រោះ​ប្រ​ទេស​ជាតិ​យើង​" ។

កាសែត​នេះ​បាន​បោះ​ពុម្ព​យ៉ាង​សាមញ្ញ​ និង​ធ្វើ​ឡើង​ដោយ​សម្ងាត់​ក្នុង​លក្ខ​ខណ្ឌ​ដ៏​លំ​បា​ក​លំ​បិនបំ​ផុត​នៅ​កណ្តា​លព្រៃ​ភ្នំ​នៃ​ខេត្ត​កាវ​បាំង​ ប៉ុន្តែ​បាន​បំ​ពេញ​ភារ​កិច្ច​នយោបាយ​ដ៏​ធំ​ធេង​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​មាគ៌ា​របស់​បក្ស​ គោល​ការណ៍​របស់​រណ​សិរ្ស​វៀត​មិញ​ ដាស់​ស្មារតី​បដិវត្តន៍​ និង​ដាស់​ស្មរ​តីស្នេហា​ជាតិ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​និង​ប្រ​មូល​ផ្តុំ​សាមគ្គី​ភាព​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទា​ប់ឱ្យ​ដើរ​តាម​បដិវត្តន៍​ ក្រោក​ឈរ​ឡើង​តស៊ូ​រំ​ដោះ​ជាតិ​ រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្កើត​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​នៃ​បដិវត្តន៍​ខែ​សី​ហា​ ឆ្នាំ​ ១៩៤៥ បង្កើត​នូវ​ប្រ​ទេស​វៀត​ណាម​ប្រ​ជា​ធិ​បតេយ្យ​សា​ធារ​ណ​រដ្ឋ​។

- គឺ​វក្វឹក​៖ ស្ថា​ប័នសារ​ព័ត៌​មាន​របស់​អគ្គ​នា​យក​ដ្ឋាន​វៀត​មិញ​ លេច​ធ្លោ​ក្នុង​ដំ​ណាក់​កាលត​ស៊ូ​ប្រ​ឆាំង​បា​រាំង​ ផ្សព្វ​ផ្សាយ​យ៉ាង​ខ្លាំង​ក្លា​នូវ​ស្មារតី​តស៊ូ​របស់​ប្រ​ជា​ជាតិ​ទាំង​មូល​

នា​ថ្ងៃ​ទី​ ២៥ ខែ​មក​រា​ ឆ្នាំ​ ១៩៤២ កាសែត​គឺ​វក្វឹក​ បាន​ចេញ​ផ្សាយ​លេខ​ដំ​បូង​ ដោយ​មាន​សម​មិត្ត​អគ្គ​លេខា​បក្ស​ទ្រឿង​ជិញ ជា​អ្នក​ទទួល​បន្ទុក​ផ្ទាល់​។ កាសែត​គឺ​វក្វឹក​ លេខ​ ១ មាន​ ៤ ទំ​ព័រ​ ក្រ​ដាស​ស បោះ​ពុម្ព​លើ​ថ្ម​ ទំ​ព័រ​មុខ​មាន​រូប​ផ្កាយ​ប្រាំ​ជ្រុង​ផ្សាយ​ចេ​ញរ​ស្មី​ប្រាំ​។

ទន្ទឹម​នឹង​កាសែត​កើ​យ៉ាយផុង​របស់​បក្ស​ កាសែត​គឺ​វក្វឹក​ របស់​រណ​សិរ្ស​វៀត​មិញ​ តែង​មា​នភា​ពពុះ​កញ្រោល​ស្មារតី​ប្រ​យុទ្ធ​ មាន​ការ​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ឃោស​នា​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ និង​បំ​ផុស​ចលនា​យ៉ាង​ខ្លាំង​ក្លា​ដល់​ប្រ​ជា​ជាតិ​ទាំង​មូល​ឱ្យ​សាមគ្គី​គ្នា​ក្រោក​ឈរ​ឡើង​ដណ្តើ​មរដ្ឋ​អំ​ណាច​។

កាសែត​គឺ​វក្វឹក​ បាន​បោះ​ពុម្ព​ផ្សាយ​ជា​សាធារណៈ​នៅ​រដ្ឋ​ធានី​ហាណូយ​ ក្លាយ​ជា​កាសែត​ប្រ​ចាំ​ថ្ងៃ​ដ៏​ធំ​បំ​ផុត​របស់​បក្ស​កុម្មុយនី​ស្តឥណ្ឌូ​ចិន​ វៀត​ណាម​ប្រ​ជា​ធិ​បតេយ្យ​សា​ធារ​ណ​រដ្ឋ​ និងរ​ណ​សិរ្ស​វៀត​មិញ​។

លោក​ប្រ​ធាន​ហូជី​មិញ​ បាន​សរ​សេរ​អត្ថ​បទ​ជា​ច្រើន​សម្រាប់​កាសែត​គឺ​វក្វឹក​ ជា​ពិសេស​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ជាប់​ៗគ្នា​ លោក​បាន​សរ​សេរ​ពី​និទ្ទេស​បទ​ "រឿង​ជិត​ឆ្ងាយ​" នៅ​លើ​កា​សែត​គឺ​វ​ក្វឹក​ ក្រោម​នាម​ប៉ាកកា​ "Ð.X."

- សឺ​ធឹក​៖ ស្ថា​ប័នទ្រឹស្តីរបស់​បក្ស​ ដើម​កំ​ណើត​នៃ​កាសែត​ញឹង​យ៉ឹង រក្សា​តួ​នា​ទី​តម្រង់​ទិស​ឧត្តម​គតិ​ និង​ទ្រឹស្តីនយោបាយ​ ចេញ​ផ្សាយ​លេខ​ដំ​បូង​ចាប់​ពី​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ ឆ្នាំ​ ១៩៤៥

ឆ្នាំ​ ១៩៤៦ ការត​ស៊ូ​ទូ​ទាំង​ប្រ​ទេស​បាន​ផ្ទុះឡើង​ កាសែត​បាន​ផ្លាស់​ប្តូរទី​ស្នាក់​ការ​ទៅ​កាន់​ទី​តាំង​ជា​ច្រើន​។ រហូត​ដល់​ចុង​ឆ្នាំ​ ១៩៤៧ ទី​ស្នាក់​ការ​កាសែត​ត្រូវ​បាន​ដាក់​នៅ​មណ្ឌល​ខូយដឹម ភូមិ​ណា​ខាំង​ ឃុំ​ងៀតា​ ស្រុក​ចើដោង ខេត្ត​បាក់​កាង​ (បច្ចុប្បន្ន​ស្ថិត​ក្នុង​ខេត្ត​ថា​យង្វៀន​)។

នៅ​ទី​នេះ​ លោក​ប្រ​ធាន​ហូជី​មិញ​ មាន​អត្ថ​បទ​វិភា​គន​យោ​បាយ​យ៉ាង​មុត​ស្រួច​ជា​ច្រើន​ ដែល​រួម​ចំណែក​លើក​ទឹក​ចិត្ត​ អប់​រំ​ និង​ចាត់​តាំង​មហា​ជន​ឱ្យ​សាមគ្គី​គ្នា​តស៊ូ​ដណ្តើ​មឯក​រាជ្យ​ សេ​រី​ភាព​ជូន​ជាតិ​មា​តុ​ភូមិ​។

ការ​ចាប់​បដិសន្ធិ​នៃ​កាសែត​ស៊ឺធឹក​ បាន​រួម​ចំណែក​យ៉ាង​សំ​ខាន់​ដល់​កិច្ច​ការ​បដិវត្តន៍​រំ​ដោះ​ជាតិ​ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជាតិ​ តស៊ូ​ដើម្បី​ឯក​រាជ្យ​ និង​សេ​រី​ភាព​របស់​ប្រ​ទេស​ជាតិ​ ព្រម​ទាំង​បំ​ផុស​ក្តីជំនឿ​របស់​ប្រ​ជា​ជន​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​។

នា​ថ្ងៃ​ទី​ ២ ខែ​ធ្នូ​ ឆ្នាំ​ ១៩៥០ កាសែត​ស៊ឺធឹក​បាន​ចេញ​ផ្សាយ​លេខ​ចុង​ក្រោយ​ ដោយ​បាន​បំ​ពេញ​សព្វ​គ្រប់​នូវ​តួ​នា​ទី​ប្រវត្តិ​សាស្ត្រ​ ហើយ​បាន​ប្រ​គល់​តំណែង​សម្រាប់​ការ​ចាប់​កំ​ណើត​នៃ​កាសែត​ញឹង​យ៉ឹង នៅ​ក្នុង​ឆ្នាំ​ ១៩៥១។

- កាសែត​ញឹង​យ៉ឹង

បន្ត​បុព្វ​ហេ​តុ​នៃ​កាសែត​ស៊ឺធឹក​ កាសែត​ញឹង​យ៉ឹង បាន​បង្កើត​ឡើង​នៅ​ក្នុង​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ២ របស់​បក្ស​ (ចាប់​ពី​ថ្ងៃ​ទី​ ១១ ដល់​ ១៩ ខែ​កុម្ភៈ​ ឆ្នាំ​ ១៩៥១)។ មហា​សន្និ​បាត​បាន​អនុ​ម័តលើ​សេ​ចក្តីសម្រេច​ចិត្ត​ស្តីពី​ការ​បោះ​ពុម្ព​ផ្សាយ​កាសែត​ញឹង​យ៉ឹង ដែល​ជា​ស្ថា​ប័នមជ្ឈិម​នៃ​បក្ស​ពល​ករ​វៀត​ណាម​។ សេ​ចក្តីសម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ស​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ ២ បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ពី​តម្រូវ​ការ​ចាំ​បាច់​ត្រូវ​តែ​ "បោះ​ពុម្ព​ផ្សាយ​កាសែត​មួយ​ ដោយ​ដាក់​ឈ្មោះ​ថា​ញឹង​យ៉ឹង ជា​ស្ថា​ប័នមជ្ឈិម​នៃ​បក្ស​" ដែល​ជំនួស​ឱ្យ​កាសែត​ស៊ឺធឹក​។

នា​ថ្ងៃ​ទី​ ១១ ខែ​មី​នា​ ឆ្នាំ​ ១៩៥១ កាសែត​ញឹង​យ៉ឹង បាន​ចេញ​ផ្សាយ​លេខ​ដំ​បូង​។ កាសែត​ប្រ​សូត​ឡើង​ក្នុង​ផ្សែង​ភ្លើង​នៃ​សង្គ្រាម​តស៊ូ​ប្រ​ឆាំង​នឹង​អា​ណា​និគម​និយម​បា​រាំង​ កាសែត​ញឹង​យ៉ឹង បាន​បន្ត​វេន​យ៉ាង​ឆ្នើម​នូវ​ប្រពៃណី​របស់​បណ្តា​កាសែត​មុន​ៗដូច​ជា​ ថា​ញនៀង ត្រា​ញដូវ កើ​យ៉ាយផុង​និង​ស៊ឺធឹក​។

នៅ​ក្នុង​ការត​ស៊ូ​ដ៏​យូរ​អង្វែង​ទាំង​ពីរ​លើក​ រៀង​រាល់​លេខ​កាសែត​សុទ្ធ​តែ​ជា​បទ​បញ្ជា​ប្រ​យុទ្ធ​ ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ស្មារតី​ដ៏​ធំ​ធេង​សម្រាប់​កង​ទ័ព​និង​ប្រ​ជា​ជន​យើង​នៅ​គ្រប់​សមរ​ភូមិ​ ចាប់​ពី​សមរ​ភូមិ​ដៀង​បៀ​ងភូ​វ រហូត​ដល់​មហា​ជ័យ​ជម្នះ​និទា​ឃរដូវឆ្នាំ​ ១៩៧៥។ ឈាន​ចូល​ដំ​ណាក់​កាល​ផ្លាស់​ថ្មី​ និង​សមា​ហរ​ណ​កម្ម​ កាសែត​ញឹង​យ៉ឹង នៅ​តែ​បន្ត​អះ​អាង​ពី​តួ​នា​ទី​ជា​ទង់​ជ័យ​នយោបាយ​និង​ឧត្តម​គតិ​របស់​បក្ស​។

ចាប់​តាំង​ពី​ថ្ងៃ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៥១ ឆ្លង​កាត់​សង្គ្រាម​តស៊ូ​ដ៏​ពិសិដ្ឋ​ទាំង​ពីរ​លើក​របស់​ប្រ​ជា​ជាតិ​ ឈាន​ចូល​ក្នុង​រយៈ​ពេល​ ៤០ ឆ្នាំ​នៃ​កិច្ច​ការ​ផ្លាស់​ថ្មី​ រហូត​ដល់​ពេល​ដែល​ប្រ​ទេស​ជាតិ​ឈាន​ចូល​យុគ​សម័យ​ថ្មី​ កាសែត​ញឹង​យ៉ឹង នៅ​តែ​រក្សា​បាន​យ៉ាង​រឹង​មាំ​នូវ​ឋានៈ​ជា​ទង់​ជ័យ​ឧត្តម​គតិ​ ជា​ស្ថា​ប័នសារ​ព័ត៌​មាន​ និង​ជា​កង​កម្លាំង​ឈាន​មុខ​នៅ​លើ​សមរ​ភូមិ​ព័ត៌​មាន​-ឃោស​នា​របស់​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​៕​

ប្រភព÷ TTXVN/Vietnam+ - សុផន