ធានា​ការ​ធ្វើ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ ប្រព្រឹត្ត​ទៅ​ព្រម​ៗគ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​
Thứ năm, 18/06/2026, 00:30

ការ​ធ្វើ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ លើ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស​ ដើម្បី​បម្រើ​ដល់​ការ​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​ និង​និន្នាការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ របស់​ប្រ​ទេស​ជាតិ​ និង​តាម​ភូមិ​ភាគ​នីមួយៗ​។ ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ក្នុង​កា​រក​សាង​ផែន​ការ​ ត្រៀម​លក្ខ​ណៈគ្រប់​គ្រាន់​ ដើម្បី​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​ការ​ធ្វើ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ នៅ​លើ​ភូមិ​ឋាន​។

កង​កម្លាំង​ចូល​រួម​ធ្វើ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ អនុ​វត្ត​ប្រតិ​បត្តិ​កា​រលើ​ឧប​ករណ៍​ចល័ត​ ក្នុង​វគ្គ​បំប៉ន​ជំនាញ​របស់​ស្ថិតិ​ទី​ក្រុង​កឹង​ធើ។

អត្ថ​ន័យ​ដ៏​សំ​ខាន់​

ការ​ធ្វើ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ គឺ​ជា​ការ​ធ្វើ​ជំរឿន​ដ៏​សំ​ខាន់​បំផុត​មួយ​នៃ​វិស័យ​ស្ថិតិ​ ដែល​បាន​អនុ​វត្ត​ជា​ទៀង​ទាត់​ ៥ ឆ្នាំ​ម្តង​។ លោក​ ទេវ​វិញ​អាង​ ប្រ​ធាន​ស្ថិតិ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​៖ ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ ក្នុង​គោល​បំណង​វាយ​តម្លៃ​ការ​រីក​ចម្រើន​អំ​ពី​ចំ​នួន​ ទ្រង់​ទ្រាយ​ និង​ពល​កម្ម​នៃ​បណ្តា​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​ លទ្ធ​ផល​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ កម្រិត​នៃ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ ផ្លាស់​ប្តូរឌីជី​ថល រចនា​សម្ព័ន្ធ​ កា​របែង​ចែក​របស់​មូល​ដ្ឋាន​ និង​ពល​កម្ម​នៅ​តាម​ភូមិ​ភាគ​នីមួយៗ​ តាម​វិស័យ​សេដ្ឋ​កិច្ច​ តាម​ប្រ​ភេទ​រូប​ភាព​សេដ្ឋ​កិច្ច​ និង​តាម​ទម្រង់​កម្ម​សិទ្ធិ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​គ្រប់​គ្រង​ និង​កា​រដឹក​នាំ​របស់​បក្ស​ និង​រដ្ឋ​។

ជំរឿន​សេដ្ឋ​កិច្ច​នៅ​ទាំង​បម្រើ​ដល់​ការ​ចង​ក្រង​ភាគ​កម្រិត​ស្ថិតិ​ពាក់​ព័ន្ធ​ចំណុះ​ប្រ​ព័ន្ធ​ភាគ​កម្រិត​ស្ថិតិ​ជាតិ​ ជា​ពិសេស​គឺ​ភាគ​កម្រិត​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) ផលិត​ផល​សរុប​លើ​ភូមិ​ឋាន​ខេត្ត​ ក្រុង​ចំណុះ​មជ្ឈិម​ (GRDP) និង​បណ្តា​ភាគ​កម្រិត​ក្នុង​ប្រ​ព័ន្ធ​ភាគ​កម្រិត​ស្ថិតិ​ផ្សេង​ៗទៀត​ដែល​មាន​កា​រពាក់​ព័ន្ធ​។ ក្រៅ​ពី​នោះ​ កសាង​មូល​ដ្ឋាន​ទិន្នន័យ​សម្រាប់​បម្រើ​ដល់​ការ​ផ្លាស់​ប្តូរឆ្នាំ​គោល​ប្រៀប​ធៀប​ ដើម្បី​បម្រើ​ការ​ចង​ក្រង​ភាគ​កម្រិត​ស្ថិតិ​សេដ្ឋ​កិច្ច​-សង្គម​ ធ្វើ​ជា​គំ​រូ​សរុប​អំ​ពី​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​សម្រាប់​ការ​ធ្វើ​ជំរឿន​ជ្រើស​រើស​គំ​រូ​ក្នុង​ដំ​ណាក់​កាល​ជា​បន្ត​។

ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ ផ្តោ​តលើ​ការ​ប្រ​មូល​ព័ត៌មាន​ចម្បង​ចំ​នួន​ ៥ ក្រុម​ រួម​មាន​៖ ព័ត៌មាន​អត្ត​សញ្ញា​ណ​ វិស័យ​សកម្ម​ភាព​ និង​ប្រ​ភេទ​រូប​ភាព​សេដ្ឋ​កិច្ច​របស់​អង្គ​ភាព​; ព័ត៌មាន​អំ​ពី​លក្ខ​ខណ្ឌ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ ដូច​ជា​ពល​កម្ម​ ទ្រព្យ​សម្បត្តិ​ និង​ប្រ​ភព​ទុន​; លទ្ធ​ផល​សកម្ម​ភាព​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ រួម​មាន​ផលិត​ផល​ ចំណូល​ និង​ចំ​ណាយ​; កម្រិត​នៃ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ជា​ពិសេស​គឺ​បច្ចេក​វិទ្យា​ព័ត៌មាន​ សេដ្ឋ​កិច្ច​ឌីជី​ថល និង​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និកក្នុង​សកម្ម​ភាព​របស់​អង្គ​ភាព​ និង​បណ្តា​ព័ត៌មាន​ឯក​ទេស​ស៊ី​ជម្រៅ​ផ្សេង​ៗទៀត​។

ពេល​វេលា​ប្រ​មូល​ព័ត៌មាន​ត្រូវ​បាន​បែង​ចែក​ជា​ ២ ដំ​ណាក់​កាល​៖ ដំ​ណាក់​កាល​ទី​ ១ ចាប់​ពី​ថ្ងៃ​ទី​ ៥ ខែ​មក​រា​ ដល់​ថ្ងៃ​ទី​ ៣១ ខែ​មី​នា​ ឆ្នាំ​ ២០២៦ ប្រ​មូល​ព័ត៌មាន​បណ្តា​អង្គ​ភាព​អង្កេត​ដែល​ជា​មូល​ដ្ឋាន​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ដោយ​ឡែក​ក្រៅ​វិស័យ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ជល​ផល​; ក្រុម​សហ​ការ​ មូល​ដ្ឋាន​សាសនា​និង​ជំនឿ​។ ដំ​ណាក់​កាល​ទី​ ២ ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេ​សា​ ដល់​ថ្ងៃ​ទី​ ៣១ ខែ​សីហា​ ឆ្នាំ​ ២០២៦ ប្រ​មូល​ព័ត៌មាន​ចំ​ពោះ​សហ​គ្រាស​ អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​ក្រៅ​រដ្ឋ​ សមាគម​ សហ​ព័ន្ធ​សមាគម​ អា​ជីវ​កម្ម​ មូល​ដ្ឋាន​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ចំណុះ​ស្ថា​ប័នរដ្ឋ​បាល​ អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ សាខា​ការិយា​ល័យ​តំណាង​របស់​សហ​គ្រាស​ និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​បរ​ទេស​។ លទ្ធ​ផល​ដំ​បូង​រំ​ពឹង​ថា​នឹង​បាន​ប្រ​កាស​នៅ​ខែ​មក​រា​ ឆ្នាំ​ ២០២៧ និង​លទ្ធ​ផល​ផ្លូវ​ការ​ត្រូវ​បាន​ប្រ​កាស​នៅ​ត្រី​មាស​ទី​ ៣ ឆ្នាំ​ ២០២៧។

ធានា​ល្បឿន​ដំណើរ​ការ​

ក្នុង​លក្ខ​ខណ្ឌ​នៃ​កា​រក​សាង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ២ ថ្នាក់​ ព័ត៌មាន​ស្ថិតិ​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​លើ​ភូមិ​ឋាន​ គឺ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​សម្រាប់​បម្រើ​ដល់​ការ​កំ​ណត់​គោ​លន​យោ​បាយ​ និង​កសាង​ផែន​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ ជា​មួយ​នឹង​អត្ថ​ន័យ​ខាង​លើ​ ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ត់​ចត់​ការ​ងារ​ត្រៀម​លក្ខ​ណៈ ដើម្បី​ធានា​អនុ​វត្ត​ឱ្យ​បាន​ជោគ​ជ័យ​នូវ​ការ​ធ្វើ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦។

យោង​តាម​ស្ថិតិ​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​មាន​ ១០៣ ឃុំ​ សង្កាត់​ មាន​ ១.៨៨៦ ភូមិ​ មណ្ឌល​ ដោយ​មាន​ភូមិ​ឋាន​ជំរឿន​ចំ​នួន​ ២.១៩៧ តាម​ការ​បូក​សរុប​បណ្តោះអា​សន្ន​ រំ​ពឹង​ថា​នឹង​កៀរ​គរ​មនុស្ស​ប្រហែល​ ៤.៣៨៣ នាក់​ ចូល​រួម​ក្នុង​ការ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦។ ការ​ងារ​បង្កើត​បញ្ជី​រាយ​នាម​ប័ណ្ណ​ដោយ​ឡែក​បាន​បញ្ចប់​ក្នុង​ខែ​តុ​លា​ ឆ្នាំ​ ២០២៥ ចំ​នួន​ប័ណ្ណ​សរុប​ដែល​បាន​ពិនិត្យ​ ទទួល​ស្គាល់​មាន​ចំ​នួន​ ១៨៧.៤២០ មូល​ដ្ឋាន​។ ការ​បង្កើត​បញ្ជី​រាយ​នាម​មូល​ដ្ឋាន​សាសនា​ ជំនឿ​ និង​ក្រុម​សហ​ការ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥ ក្នុង​នោះ​មាន​ ១.៣៦១ មូល​ដ្ឋាន​សាសនា​ ជំនឿ​ និង​ ១.៤៣៦ មូល​ដ្ឋាន​ក្រុម​សហ​ការ​។ ស្ថិតិ​ទី​ក្រុង​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​អង្កេត​ដល់​អ្នក​ត្រួត​ពិនិត្យ​ថ្នាក់​ក្រុង​ និង​ថ្នាក់​មូល​ដ្ឋាន​ បណ្តា​សមាជិក​ចូល​រួម​គណៈ​បញ្ជា​ការ​ និង​ក្រុម​ប្រ​ចាំ​ការ​ថ្នាក់​ទី​ក្រុង​។ បណ្តា​ការិយា​ល័យ​ស្ថិតិ​មូល​ដ្ឋាន​បាន​បើក​ ២៤ វគ្គ​បំប៉ន​ជំនាញ​ ដើម្បី​ឱ្យ​ភ្នាក់​ងារ​ជំរឿន​មាន​ជំនាញ​វិជ្ជា​ជី​វៈ​ និង​បច្ចេកទេស​គ្រប់​គ្រាន់​ក្នុង​ការ​ប្រ​មូល​ព័ត៌មាន​ជំរឿន​នៅ​លើ​ភូមិ​ឋាន​។

ដើម្បី​ឱ្យ​ការ​ធ្វើ​ជំរឿន​សម្រេច​បាន​លទ្ធ​ផល​ល្អ​បំផុត​ លោក​ ទេវ​វិញ​អាង​ បាន​ឱ្យ​ដឹង​ថា​ ផ្នែក​ស្ថិតិ​ទី​ក្រុង​នឹង​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​ ចាត់​តាំង​ការ​ងារ​ផ្សព្វ​ផ្សាយ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២៦ ឱ្យ​បាន​ល្អ​ ដើម្បី​ផ្តល់​ព័ត៌មាន​យ៉ាង​ទូ​លំ​ទូ​លាយ​អំ​ពី​ការ​ធ្វើ​ជំរឿន​នេះ​។ ការ​ងារ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ បន្ត​បន្ទាប់​ និង​មាន​រូប​ភាព​សម្បូរ​បែប​ ដូច​ជា​ផ្សព្វ​ផ្សាយ​តាម​មធ្យោបាយ​ព័ត៌មាន​មហា​ជន​ ការ​បំផុស​ចលនា​ តាម​រយៈ​បណ្តា​ញសង្គម​... តាម​រយៈ​នោះ​ លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ផល​ប្រ​យោជន៍​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​បណ្តា​អង្គ​ការ​ បុគ្គល​ក្នុង​កិច្ច​សហ​ការ​ និង​ផ្តល់​ព័ត៌មាន​ដល់​ភ្នាក់​ងារ​ជំរឿន​។

ការ​ងារ​ឃ្លាំ​មើល​គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ព័ត៌មាន​។ ផ្តល់​អាទិ​ភាព​ដល់​ការ​ត្រួត​ពិនិត្យ​ និង​ឃ្លាំ​មើ​លប​ណ្តា​ភូមិ​ឋាន​ដែល​មាន​ការ​លំបាក​ ដោយ​ផ្តោ​តលើ​ប៉ុន្មាន​ថ្ងៃ​ដំ​បូង​ ដើម្បី​ប្រ​ទះ​ឃើញ​នូវ​ចំណុច​ខ្វះ​ខាត​ និង​កែ​តម្រូវ​ឱ្យ​បាន​ទាន់​ពេល​ ជៀស​វាង​កំ​ហុស​ជា​ប្រ​ព័ន្ធ​ក្នុង​ដំណើរ​ការ​ប្រ​មូល​ព័ត៌មាន​។ ផ្តើ​មពី​នោះ​ ដក​ពិសោធន៍​ និង​ផ្សព្វ​ផ្សាយ​ដល់​ភ្នាក់​ងារ​ជំរឿន​ផ្សេង​ទៀត​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ព័ត៌មាន​ដែល​ប្រ​មូល​ ធានា​ពេល​វេលា​ប្រ​មូល​ព័ត៌មាន​នៅ​លើ​ភូមិ​ឋាន​។ ទន្ទឹម​នឹង​នោះ​ ធានា​សុវត្ថិ​ភាព​ រក្សា​ភាព​សម្ងាត់​ទិន្នន័យ​ជំរឿន​ និង​ទិន្នន័យ​បុគ្គល​តាម​បទ​ប្បញ្ញត្តិ​។

ដោយ​សារ​ពេល​វេលា​នៃ​ការ​ប្រ​មូល​ព័ត៌មាន​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ដំ​ណាក់​កាល​ ស្ថិតិ​ទី​ក្រុង​សំណូម​ពរ​ឱ្យ​បណ្តា​ភូមិ​ភាគ​សហ​ការ​ ច្បាម​ផែន​ការ​ កិច្ច​ចង្អុល​ការ​ប្រ​មូល​ព័ត៌មាន​នៅ​លើ​ភូមិ​ឋាន​ឱ្យ​មាន​សត្យា​នុម័ត ច្បាស់​លាស់​ និង​គ្រប់​គ្រាន់​ ដើម្បី​ធានា​តាម​ពេល​វេលា​កំ​ណត់​និង​មាន​គុណ​ភាព​៕

ប្រ​ភព​៖ baocantho.com.vn - សុផន​