សាខា​បក្ស​ភូមិ​វាំង​សាវ​ដឹក​នាំ​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​
Thứ ba, 16/06/2026, 05:57

រាល់​ឆ្នាំ សាខា​បក្ស​ភូមិ​វាំង​សាវ ឃុំ​គូ​ឡាវ​យុង តែង​រក្សា​កិត្ត នាម "សម្រេច​ល្អ​ភារ​កិច្ច​"  ឡើង​ទៅ ក្នុង​នោះ​បណ្តា​ឆ្នាំ ២០២២, ២០២៣ និង ២០២៥ សាខា​បក្ស​តែង​សម្រេច​ឆ្នើម​ភារ​កិច្ច។ ដើម្បី​សម្រេច​បាន​ភារ​កិច្ច​នោះ សា ខា​បក្ស​តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ក​សាង​បក្ស និង​ពង្រីក​តួ​នា​ទី "ស្នូល"  ដឹក​នាំ ចង្អុល​ការ​គ្រប់​ជ្រុង​ជ្រោយ​បណ្តា​ផ្នែក​ការ​ងារ​របស់​ភូមិ។

ពូ​ហ្វឹញ​ហ្វាយ​ណាម ប្រ​ជា​ជន​ក្នុង​ភូមិ (ឈរ​កណ្តាល) បាន​ឧបត្ថម្ភ​ហ្វឹក​ហាត់​បច្ចេក​ទេស និង​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បី​អភិ​វឌ្ឍ​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ និង​ដាំ​ដូង។

តាម​លោក គីម​ធឿង លេខា​សាខា​បក្ស​ភូមិ​វាំង​សាវ បាន​ឱ្យ​ដឹង៖ សា​ខា​បក្ស​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ ស្រាវ​ជ្រាវ​អនុ​វត្ត​បណ្តា​សា​រា​ចរ​សេច​ក្តី​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ដាក់​ចេញ​បណ្តា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​សម​ស្រប​ជា​មួយ​លក្ខ​ខណ្ឌ សមត្ថ​ភាព​ចាត់​តាំង​អនុ​វត្ត​តាម​ដាន​ត្រួត​ពិ​និត្យ​និង​ជំ​នះទាន់​ពេលប​ណ្តា​ចំ​ណុច​ខ្សោយ គុណ​វិបត្តិ​ក្នុង​អំ​ឡុង​ពេល​អនុ​វត្ត​ភារ​កិច្ច។ ទន្ទឹម​នឹង​នោះ សាខា​បក្ស​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ប្រ​ជុំ​ជីវ​ភាព​រាល់​ខែ និង​ប្រ​ជុំ​ជីវ​ភាព​ប្រ​ធាន​បទ​រាល់​ត្រី​មាស​។ ខ្លឹម​សារ​ប្រ​ជុំ​បាន​រៀប​ចំ​យ៉ាង​មត់​ចត់ ដោយ​ប្រ​មូល​ផ្តុំ​ពិ​គ្រោះ​បណ្តា​បញ្ហា​សំ​ខាន់ៗ​របស់​ភូមិ​ភាគ ផ្សារ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​របស់​បក្ខ​ជន​ម្នាក់ៗ។

រួម​ជា​មួយ​នោះ សា​ខា​បក្ស​បាន​ក្តាប់​សតិ​អា​រម្មណ៍​របស់​បក្ខ​ជន​និង​ប្រ​ជា​ជន​ទាន់​ពេល ម្ចាស់​ការ​តម្រង់​ទិស​សា​ធារ​ណ​មតិ បង្ក​ការ​ឯក​ភាព​ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព។ សាខា​បក្ស​អនុ​វត្ត​យ៉ាង​មត់​ចត់​នូវ​ការ​គ្រប់​គ្រង​និង​ចាត់​ភារ​កិច្ច​បក្ខ​ជន ត្រូវ​តាម​ទិស​ស្លោក "ច្បាស់​មនុស្ស ច្បាស់​ការ​ងារ"។  បក្ខ​ជន​តែង​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច ចល​នា​ប្រ​ជា​ជន​ប្រតិ​បត្តិ​ឱ្យ​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​សកម្ម​ចូល​រួម​បណ្តា​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ។

លោក​ស្រី ផាម​ធី​ហ្វឹញ​ញឺ ប្រ​ធាន​ក្រុម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​មូល​ដ្ឋាន បាន​ចែក​រំលែក៖ "យល់​ច្បាស់​ពី​តួ​នា​ទី ភារ​កិច្ច​របស់​ខ្លួន ខ្ញុំ​តែង​តែ​ឃោស​នា​ចលនា​ប្រ​ជា​ជន​ឱ្យ​ប្រតិ​បត្តិ​បាន​ល្អ​នូវ​គោល​ការណ៍​ គោលន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ។ ខ្ញុំ​និង​បណ្តា​សមា​ជិក​ក្នុង​ក្រុម​បាន​សកម្ម​សហ​ការ​ជា​មួយ​នគរ​បាល​ឃុំ​ បង្កើន​ការ​ងារ​ពិនិត្យ​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់ ចូល​រាល់​គ្រួ​សារ​ប្រ​ជា​ជន ដើម្បី​ណែ​នាំ ដំ​ឡើង​និង​ដំ​ណើរ​ការ​គណ​នី​អត្ត​សញ្ញាណ​កម្ម​អេ​ឡិច​ត្រូ​និក VNeID ព្រម​ទាំង​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​បណ្តា​វិធាន​ការ​ធានា​សុ​វត្ថិ​ភាព បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ"។ 

ក្នុង​កា​រដឹក​នាំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច សាខា​បក្ស​បាន​ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​ការ​ងារ​រណ​សិរ្ស​និង​បណ្តា​សា​ខា​សមា​គម​ភូមិ ជំ​រុញ​ការ​ឃោស​នា​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​វឌ្ឍន​ភាព​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត កសាង​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប​ជា​មួយ​លក្ខ​ខណ្ឌ​ជាក់​ស្តែង ដូច​ជា៖ ដាំ​អំ​ពៅ ១០០ ហិក​តា កែ​ប្រែ​ដី​ចម្ការ​ដាំ​ដូង មៀន​ ស្វាយ ៧៩ ហិក​តា​ ដំ​ណាំ​រួម​ផ្សំ ៤៨ ហិក​តា​។ល។ ទន្ទឹម​នឹង​នោះ យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ប្រ​ជា​ជន​ក្នុង​ការ​បុល​ទុន​អា​ទិ​ភាព​ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត។

ពូ​ហ្វឹញ​ហ្វាយ​ណាម ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​ឱ្យ​ដឹង៖ "ខ្ញុំ​បាន​ឧបត្ថម្ភ​ឱ្យ​បុល​ទុន​  ១០០ លាន​ដុង​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម និង​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​ជ្រូក​ព្រៃ ទទួល​បាន​ចំ​ណូល​ប្រ​ហែល ១៥០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ និង​ដាំ​ដូង​លើ​ផ្ទៃ​ដី​ចម្ការ។ សព្វ​ថ្ងៃ ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​ជា​បណ្តើរៗ​ហើយ​"។  សព្វ​ថ្ងៃ ភូមិ​វាំង​សាវ​នៅ​សល់​តែ ២ គ្រួ​សារ​ក្រី​ក្រ និង ១២ គ្រួ​សារ​ក្បែរ​ក្រី​ក្រ​ប៉ុណ្ណោះ។

តាម​លោក​ ង្វៀង​ហឺវ​ធ្វឹង អនុ​លេខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ភូមិ បាន​ឱ្យ​ដឹង៖ រួម​ជា​មួយ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ក្នុង​រយៈ​ពេល ៥ ឆ្នាំ​កន្លង សា​ខា​បក្ស​ភូមិ​វាំង​សាវ​បាន​ដឹក​នាំ​ចង្អុល​ការ​ចល​នា​ប្រ​ជា​ជន និង​កៀរ​គរ​បណ្តា​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​ក​សាង​ផ្ទះ​មហា​សាម​គ្គី​បាន ៤០ ខ្នង បង្កើន​កម្រិត​និង​បើក​ទូ​លាយ​ដង​ផ្លូវ​ចំ​នួន ២  មាន​ប្រ​វែង ២.៧០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និង​កសាង​ស្ពាន​បេតុង​ចំ​នួន ៣ កន្លែង។ សា​ខា​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​ការ​ងារ​រណ​សិរ្ស និង​បណ្តា​សា​ខា​សមា​គម​ តែង​យក​ចិត្ត​ទុក​ដាក់​ចល​នា​ប្រ​ជា​ជន​រក្សា​អនា​ម័យ​បរិ​ស្ថាន កសាង​ទិដ្ឋ​ភាព​ជន​បទ "ភ្លឺ - បៃ​តង  - ជ្រះ - ស្អាត"  ចាត់​តាំង​បណ្តា​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ កី​ឡា​ហាត់​ប្រាណ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ស្មារ​តី និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ៕

អាញ​យុង - ចន្ថា​