ដាក់​ឱ្យ​ដំណើរ​ការ​ទម្រង់​ស្រូវ​-បង្គា​ សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​
Thứ hai, 15/06/2026, 21:29

សមាគម​កសិករ​ឃុំ​លឿង​តឹម ទើប​តែ​ប្រ​កាស​ដាក់​ឱ្យ​ដំណើរ​ ការ​ទម្រង់​ “ស្រូវ​ - បង្គា​ សម​ស្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ ធាតុ​ បង្កើន​ប្រាក់​ចំណូល​សម្រាប់​កសិករ​នៅ​តំបន់​រង​ការ​ជ្រាប​ជាតិ​ប្រៃ​” នៅ​ភូមិ​ ៦។ ទម្រង់​នេះ​មាន​សមាជិក​ ១៥ រូប​។

 ​ សមាគម​កសិករ​ឃុំ​លឿង​តឹម ដាក់​ឱ្យ​ដំណើរ​ការ​ទម្រង់​ “ស្រូវ​ - បង្គា​ សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ លើក​កម្ពស់​ប្រាក់​ចំណូល​ដល់​កសិករ​នៅ​តំបន់​រង​ការ​ជ្រាប​ជាតិ​ប្រៃ​”។

ចូល​រួម​ទម្រង់​ សមាជិក​ទាំង​ឡាយ​បាន​ប្តេជ្ញាចិត្ត​អនុ​វត្ត​ផ្លាស់​ប្តូរដំណាំ​ស្រូវ​ក្នុង​រដូវវស្សា​ ដើម្បី​កែ​ច្នៃ​ដី​និង​ចិញ្ចឹម​បង្គា​ក្នុង​រដូវ ប្រាំង​នៅ​ពេល​ទឹក​ប្រៃ​ជ្រាប​ចូល​; ទន្ទឹម​នឹង​នោះ​ គឺ​ត្រូវ​ធ្វើ​តាម​វិធី​ សាស្រ្ត​បច្ចេកទេស​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ និង​ ការ​ពា​រប​រិស្ថាន​ធម្ម​ជាតិ​។ សមាជិក​ទាំង​ឡាយ​នៃ​ទម្រង់​ នៅ​ទាំង​ ទទួល​បាន​ការ​ជំនួយ​ផ្នែក​បច្ចេកទេស​ ផ្សារ​ភ្ជាប់​ទី​ផ្សារ​ប្រើ​ប្រាស់​ និង​អភិវឌ្ឍ​ផលិត​ផល​កែ​ច្នៃ​ពី​បង្គា​ ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ផង​។

ទម្រង់​នេះ​ សំ​ដៅ​រួម​ចំណែក​ជំ​រុញ​ការ​ផលិត​កសិកម្ម​ឱ្យ​សម​ ស្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ទាញ​យក​ផល​ដោយ​មាន​ ប្រ​សិទ្ធ​ភាព​ពី​តំបន់​ដី​រង​ការ​ជ្រាប​ជាតិ​ប្រៃ​ និង​លើក​កម្ពស់​ជីវ​ភាព​ របស់​សមាជិក​កសិករ​៕

                                              កាវ​ហ្វាន់​ - មេ​ងលី​