អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
Thứ bảy, 23/05/2026, 00:53

នៅទីក្រុងកឹងធើ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានចាត់តាំងសន្និសីទស្តីពីការ"អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ"។

សិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ
សម្តែងរបាំឆៃយ៉ាំ។ 

តាម​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​រណ៍ ការ​ចាត់​តាំង​សិន្និ​សីទ​ដើម្បី​វាយ​តម្លៃ​ពី​តថ​ភាព​និង​ស្នើ​ឱ្យ​មាន​ដំ​ណោះ​ស្រាយ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌ ផ្សារ​ភ្ជាប់​នឹង​សន្តិ​សុខ​និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម។ អង្គ​សន្និ​សីទ​នេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នា​នា ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ក្រុម​អ្នក​វិទ្យា​សាស្ត្រ អ្នក​ជំ​នាញ​ការ​ក្នុង​វិស័យ​ជាតិ​ពន្ទុ​វិទ្យា បេ​តិក​ភណ្ឌ​និង​ទេស​ចរណ៍។ ពិ​សេស អង្គ​សន្និ​សីទ​ក៏​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូល​រួម​ពី​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរ អ្នក​មុខ​អ្នក​ការ​សាស​នា ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ អនុ​សង្កាត់​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​និង​តំ​ណាង​និស្សិត​ខ្មែរ​គំ​រូ​ឆ្នើម។

បណ្តា​បទ​អន្ត​រា​គមន៍​នៅ​ក្នុង​សន្និ​សីទ​គឺ​ផ្តោត​លើ​ការ​ពិនិត្យ​ឡើង​វិញ និង​វាយ​តម្លៃ​លើ​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​តថ​ភាព​នៃ​ការ​អភិ​រក្ស​វប្ប​ធម៌ ផ្តើម​ពី​នោះ ដើម្បី​កំ​ណត់​តម្លៃ​ខ្លឹម​សារ​ដែល​ត្រូវ​ផ្តល់​អាទិ​ភាព​ការ​ពារ។ ទន្ទឹម​នឹង​នោះ សន្និ​សីទ​ក៏​បាន​ផ្តោត​លើ​ការ​វិ​ភាគ​អំ​ពី​ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​ជន​ជាតិ សាស​នា​ដែល​កំ​ពុង​អនុ​វត្ត​ជា​ធរ​មាន ផ្តើម​ពី​នោះ លើក​ស្នើ​កែ​ប្រែ បំ​ពេញ​បន្ថែម​នូវ​គោល​នយោ​បាយ​ឱ្យ​សម​ស្រប ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​នៅ​មូល​ដ្ឋាន​។ ចំ​ណុច​លេច​ធ្លោ​មួយ​ទៀត​នៅ​ក្នុង​សន្និ​សីទ គឺ​ពិ​ភាក្សា​អំ​ពី​វិធី​សាស្ត្រ​កៀរ​គរ​ការ​ចូល​រួម​របស់​សិប្ប​ករ អ្នក​មុខ​អ្នក​ការ​សាស​នា​និង​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញាណ ឧទ្ទេស​នាម​ទម្រង់​អភិ​រក្ស​វប្ប​ធម៌​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

ទី​ក្រុង​កឹង​ធើ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ពិ​សេស។ ទី​ក្រុង​មាន​ទម្រង់​និង​របៀប​ធ្វើ​ល្អៗ​ជា​ច្រើន​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ផ្សារ​ភ្ជាប់​នឹង​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​និង​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។

ជា​ភូមិ​ភាគ​ដែល​បាន​ជ្រើស​ចាត់​តាំង​សន្និ​សីទ​ដ៏​សំ​ខាន់​នេះ ទី​ក្រុង​កឹង​ធើ​បាន​ផ្តោត​លើ​ការ ងារ​រៀប​ចំ​ធា​នា​បាន​ល្អ​បំ​ផុត បង្ក​ជា​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​អ្នក​តំ​ណាង​ទាំង​ឡាយ។ ទី​ក្រុងកឹង​ធើ​ចូល​រួម​បទ​អន្តរា​គមន៍​នៅ​ក្នុង​សន្និ​សីទ​អំ​ពី​ភាព​ជាក់​ស្តែង​នៃ​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ ពិ​សេស​គឺ​ក្នុង​ការ​ចាត់​តាំង​ពិធី​បុណ្យ​ប្រ​ពៃ​ណី។ ជា​ពិ​សេស ទី​ក្រុង​នឹង​ចាត់​តាំង​ដំ​ណើរ​ទៅ​ទស្សនា​កិច្ច​សិក្សា​ជាក់​ស្តែង​ពី​ទម្រង់​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​ដ៏​លេច​ធ្លោ​នៅ​ភូមិ​ភាគ ដើម្បី​អ្នក​តំ​ណាង​មាន​មូល​ដ្ឋាន​វាយ​តម្លៃ​លើ​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន ប្រ​មូល​ទិន្ន​ន័យ​បញ្ជាក់​សម្រាប់​បម្រើ​ដល់​ការ​ក​សាង​របាយ​ការណ៍​និង​លើក​ស្នើ​គោល​ន​យោ​បាយ។

តាម​ផែន​ការ​របស់​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ក្រុម​សិល្បៈ​ខ្មែរ​រៀប​ចំ​កម្ម​វិធី​សម្តែង​សិល្បៈ​អំ​ណរ​សន្និ​សីទ​ ឧទ្ទេស​នាម​ពី​ទម្រង់​សិល្បៈ​និង​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ។ បណ្ណ​ល័យ​ទី​ក្រុង​សហ​ការ​ជា​មួយ​សារ​មន្ទីរ​ទី​ក្រុង​រៀប​ចំ​កន្លែង​តាំង​ពិព័​រណ៌​រូប​ថត សៀវ​ភៅ​និង​ផលិត​ផល​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ផលិត​ផល​ទេស​ចរណ៍។ សៀវ​ភៅល្អៗ ពោល​អំ​ពី​ជន​រួម​ជាតិ​ខ្មែរ​នឹង​បាន​ដាក់​បង្ហាញ រួម​ជា​មួយ​វណ្ណ​កម្ម​រូប​ថត​ដែល​ឆ្លុះ​បញ្ចាំង​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ ពិ​សេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ចំ​ពោះ​ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ខ្មែរ។

សន្និសីទ​ស្តី​ពី​ការ​"អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ"គឺ​ជា​សកម្ម​ភាព​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ស្មារតី​នៃ​សេចក្តី​សម្រេច​ចិត្ត​លេខ​៨០​-NQ/​TW​ របស់​ការិ​យា​ល័យ​នយោ​បាយ​អំ​ពី​ការ​អភិ​វឌ្ឍ​វប្ប​ធម៌​វៀត​ណាម។ផ្តើម​ពី​ការ​អភិ​រក្ស​ពិធី​បុណ្យ សិល្បៈ​ប្រពៃ​ណី​ ភា​សា អក្សរ រហូត​ដល់​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​វប្ប​ធម៌ លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ជូន​ជន​រួម​ជាតិ​ខ្មែរ ទាំង​អស់​នេះ​បាន​រួម​ចំ​ណែក​បញ្ជាក់​ពី​តួ​នា​ទី​របស់​វប្ប​ធម៌​ដូច​ជា​ប្រ​ភព​កម្លាំង​ផ្ទៃ​ក្នុង​ដ៏​សំ​ខាន់ ពូន​ជ្រំ​ផែន​មហា​សាម​គ្គី​ជន​ជាតិ​ក្នុង​យុគ​សម័យ​ថ្មី៕​

យ្វីខោយ-មុនី