ប្រឈមមុខនឹងស្ថានភាពលំបាកនៃការចំណាយខ្ពស់ តម្លៃទីផ្សាចុះថោក រដូវខ្ទឹមក្រហមឆ្នាំ ២០២៦ នៅវិញចូវ ធ្វើឱ្យកសិករជាច្រើនធ្លាក់ក្នុងស្ថានភាព ចំណូលមិនគ្រប់ចំណាយ ហាក់ដូចគ្មានប្រាក់ចំណេញ។
មាមីងកសិករនៅសង្កាត់វិញចូវ ទីក្រុងកឹងធើ កំពុងមមាញឹកក្នុងអំឡុងថ្ងៃចុងរដូវខ្ទឹមក្រហមឆ្នាំ ២០២៦។ ថ្មីដ្បិតតែដូច្នោះ ក្តីរីករាយប្រមូលផលមិនទាន់ពេញលេញនៅពេលដែលប្រាក់ចំណាយវិនិយោគខ្ពស់ ប៉ុន្តែតម្លៃលក់មិនលំនឹង ជាហេតុឱ្យប្រាក់ចំណេញទាបនិងជួបលំបាកខ្លាំង។
តាមការចែករំលែករបស់លោក ត្រេវយិន នៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ឆ្នាំនេះទិន្នផលខ្ទឹមក្រហមថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ។ លើផ្ទៃដីទំហំ ៥ ហិកតា គ្រួសាររបស់គាត់ប្រមូលផលខ្ទឹមក្រហមបានប្រមាណ ៨ តោនប៉ុណ្ណោះ បើប្រៀបធៀបនឹងពីមុនគឺ ១០ - ១២ តោន។ មិនត្រឹមតែមិនបានផល បច្ចុប្បន្ន តម្លៃខ្ទឹមក្រហមក៏ចុះទាប តម្លៃចុះឡើងចន្លោះពី ១០.០០០ - ១៥.០០០ ដុង/គីឡូក្រាម។ "ក្នុងតម្លៃនេះ ប្រសិនបើលក់ឥឡូវមិនអាចស្រង់ទុនវិនិយោគដំបូងឡើយ ដូច្នេះខ្ញុំក៏សម្រេចចិត្តស្ដុកទុក រង់ចាំតម្លៃឡើងថ្លៃទើបលក់ ទោះបីជាវាមានហានិភ័យក៏ដោយ ក៏ទ្រាំដែរ" លោក ត្រេវយិន ឱ្យដឹងដូច្នេះ ។


ឃ្លាំងស្តុកខ្ទឹមក្រហមរបស់លោក ត្រេវយិន តំបន់កាឡាំងអាបៀង
សង្កាត់វិញចូវ ទីក្រុងកឹងធើ។
តាមទិន្នន័យពីការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនិងទីក្រុងនៃសង្កាត់វិញចូវ ឆ្នាំនេះផ្ទៃដីដាំខ្ទឹមក្រហមក្នុងសង្កាត់វិញចូវសរុប ២.៦៨០ ហិកតា ក្នុងនោះប្រមាណ ១.៩៨០ ហិកតា បច្ចុប្បន្នប្រមូលផលប្រមាណ ១.៩៨០ ហិកតា ទិន្នផលជាមធ្យម ១៧ តោន/ហិកតា។
លោកថាច់ង៉ុកថែម កសិករដាំខ្ទឹមក្រហមនៅតំបន់កាឡាំងអាបៀង សង្កាត់វិញចូវ បានឱ្យដឹង៖ ការចំណាយវិនិយោគដាំខ្ទឹមក្រហមក្នុងមួយហិកតាពី ១៥ - ២០ លានដុងចំពោះគ្រួសារមានពូជស្រាប់ ចំណែកឯគ្រួសារទិញពូជគឺពី ២៥ - ៣០ លានដុង។ ដោយសារតែតម្លៃពូជខ្ទឹមក្រហមក្នុងរដូវកើនខ្ពស់ពី ១០០,០០០ - ១៦០,០០០ ដុង/គីឡូក្រាម ម៉្លោះហើយការចំណាយវិនិយោគរបស់គ្រួសារជាច្រើនក៏បានកើនឡើង។ មិនទាន់គិតតម្លៃសម្ភារៈកសិកម្មកើនឡើងក្នុងរដូវដាំ។ លោក ថែម ឱ្យដឹងបន្ថែម៖ "បច្ចុប្បន្ន គ្រួសារខ្ញុំប្រមូលផលខ្ទឹមក្រហមសម្រេចរួចរាល់បានប្រមាណ ៣ តោន ខ្ទឹមទំនិញ ប៉ុន្តែខ្ញុំស្ដុកទុក ព្រោះលក់ពេលនេះនឹងគ្មានចំណេញទេ"។
រដូវខ្ទឹមក្រហមឆ្នាំ ២០២៦ គឺជាឆ្នាំមួយពោរពេញដោយការលំបាក ព្រោះចំណាយវិនិយោគខ្ពស់ តម្លៃមិនលំនឹង។ សង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តម្លៃទីផ្សារនឹងមានភាពប្រសើរឡើងដើម្បីកម្លាំgពលកម្មរបស់កសិករនៅវិញចូវអាចទទួលផលសមរម្យក្នុងពេលឆាប់ៗ ជំនួសឱ្យការព្រួយបារម្ភក្រោយពីប្រមូលផលរដូវនីមួយៗ៕
ថាញហ៊ុង-ទីទុយ