សម្រេចបទដ្ឋានឃុំជនបទថ្មី

Thứ tư, 04/09/2019, 01:18

ខេត្តសុកត្រាំង ទើបចាត់តាំងចំពិធីទទួលស្គាល់ឃុំថាញ់ភូ ស្រុកមីស្វៀង សម្រេចបទដ្ឋានជនបទថ្មី។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រទូទាំងឃុំ បានកាត់បន្ថយនៅត្រឹម២,៩% ប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់គឺ៤៩,៣លានដុង/ម្នាក់/ឆ្នាំ។ ក្នុងឃុំគ្រួសារមានអគ្គិសនីប្រើប្រាស់​ ៩៨,៥%; គ្រួសារមានទឹកស្អាតស្របអនាម័យ១០០%; ពលករមានការងារធ្វើជាប្រចាំជាង៩១% ... ជាពិសេស អនុវត្តការកសាងជនបទថ្មី ឃុំបានចលនាប្រមូលថវិកាបានជាង៧២៧ពាន់ លានដុង។ ក្នុងនោះ ប្រជាជនបានចូលរួមវិភាគទានជាង៥៨ពាន់លានដុង។

អ្នកតំណាងចូលរួមពិធីទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មី។

ក្នុងឱកាសនេះ មានសមូហភាពនិងបុគ្គលជាច្រើនដែលមានស្នាដៃឆ្នើមក្នុងការរួមចំណែកកសាងជនបទថ្មីរបស់ឃុំ បានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ និងលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកមី ស្វៀង៕

                                                                          យ្វីអាញ់-វ៉ាន់តឹន