យោងតាមការប្រែប្រួលនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំពីវិធានការបង្ការ ប្រឆាំងជំងឺCOVID-១៩ ក្នុងស្ថានភាពថ្មី។
អនុវត្តត្រឹមត្រូវវិធានការបង្ការ ប្រឆាំងជំងឺCOVID-១៩ ក្នុងស្ថានភាពថ្មី។
![]() |
១.លាងដៃឱ្យបានញឹកញប់ជាមួយសាប៊ូក្រោមជំពួយទឹកស្អាត ឬដោយថ្នាំកម្ចាត់មេរោគដែលមានអាល់កុលឱ្យបានត្រឹមត្រូវ (អាល់កុលតិចបំផុត៦០%) ។
![]() |
២.ពាក់ម៉ាស់នៅកន្លែងសាធារណៈ តាមមធ្យោបាយគមនាគមន៍សាធារណៈនិងតាមមូលដ្ឋានសុខាភិបាល។
![]() |
៣.ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ មាត់។ ពេលក្អកឬកណ្តាស់ ខ្ទប់មាត់និងច្រមុះដោយក្រដាស់អនាម័យ ក្រមានិងកែងដៃ។
![]() |
៤.បង្កើនការចលនា ហាត់ប្រាណទៀងទាត់ បរិភោគអាហារមានជីវជាតិសមស្រប កសាងទម្លាប់រស់នៅជាវិជ្ជមាន។
![]() |
៥.សម្អាតផ្ទះសម្បែង ជូតលាងកន្លែងប៉ះពាល់ច្រើន។
![]() |
៦.ប្រសិនបើមិត្តមានអាការៈគ្រុនក្តៅ ក្អក កណ្តាស់ និងពិបាកដកដង្ហើម គប្បីឋិតនៅដាច់ដោយឡែកក្នុងផ្ទះ ពាក់ម៉ាស់ និងទូរស័ព្ទប្រាប់មូលដ្ឋានសុខាភិបាលនៅជិតបំផុតដើម្បីទទួលបានការពិគ្រោះយោបល់ ពិនិត្យនិងព្យាបាលជំងឺ។
![]() |
៧.ប្រសិនបើលោកអ្នកមកពីតំបន់រោគរាតត្បាត គប្បីធ្វើចត្តាឡីស័ក តាមដានសុខភាពរាយការណ៍ទៅផ្នែកសុខាភិបាលឱ្យបានគ្រប់សព្វ។
![]() |
៨.រាយការណ៍សុខាភិបាលលើប្រព័ន្ធ តាមអាសយដ្ឋាន https:// tokhaiyte.vn ឬក៏ទាញយកកម្មវិធី NCOVI ពីអាសយដ្ឋាន https:// ncovi.vn និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសុខភាពផ្ទាល់ខ្លួនជាប្រចាំ។
![]() |
៩.ដំឡើងកម្មវិធី Bluezone ដើម្បីទទួលបានការប្រកាសអាសន្នហានិភ័យឆ្លងរោគCOVID-១៩ ជួយការពារសុខភាពផ្ទាល់ខ្លួននិងគ្រួសារ https:// www.bluezone.gov.vn/ ៕
យោង៖ https://moh.gov.vn-មុនី