ដំបូន្មានអ៊ំបំភ្លឺផ្លូវយើង

Thứ ba, 19/05/2015, 21:45

លោកប្រធានហូជីមិញជាគំរូដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមបំផុត អ៊ំបានឧទ្ទិសនូវឆាកជីវិតរបស់ខ្លួនជូនមាតុភូមិ ប្រជាជន ដើម្បីឧត្តមគតិកុម្មុយនិស្ត ឯករាជ្យ សេរីភាពរបស់ប្រជាជាតិ ដែលរការគាបសង្កត់ ដើម្បីសន្តិភាពនិងភាពយុត្តិធម៌លើភិភពលោក។

 យុវវ័យក្រុងកឹងធើ ប្ដេជ្ញាបញ្ចេញកម្លាំងរៀនសូត្រនិង ធ្វើតាមគំរូសីលធម៌អ៊ំហូដ៏មហិមា។

លោកប្រធានហូជីមិញ ប្រសូតិថ្ងៃ១៩ ខែឧសភា ឆ្នាំ១៨៩០ នៅគីមឡៀង ណាមដាង ង៉ែអាង ក្នុងគ្រួសារអ្នកកាន់លទ្ធិខុងជឺស្នេហាជាតិ។ អ៊ំធំនិងដឹងក្តីក្នុងស្ថានភាពបាត់បង់ទឹកដី គ្រួសារព្រាត់ប្រាស់ ដោយបានឃើញផ្ទាល់នឹងភ្នែកនូវការឈឺចាប់ក្រៃលែង របស់ប្រជាជននៅពេលបាត់បង់ទឹកដី ពេលនោះស្មារតីវាយបណ្តេញអាណានិគម  ដណ្តើមឯករាជ្យ សេរីភាពជូនប្រទេសជាតិក៏ចេះតែឆេះងំក្នុងដួងចិត្តអ៊ំ។

 
ឆ្នាំ១៩១១ អ៊ំចេញដំណើរពីកំពង់ផែញ៉ារុង ទៅកាន់ប្រទេសបារាំងនិងប្រទេសនានាជាច្រើននៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី អាមេរិក អាហ្រ្វិក។ អ៊ំធ្វើ ការបណ្តើរនិងសិក្សាស្រាវជ្រាវមនោគមវិជ្ជាបដិវត្តន៍បណ្តើរ។ ឆ្នាំ១៩១ ៧  ជ័យជម្នះដ៏ខ្ទរខ្ទារនៃបដិវត្តន៍ខែតុលារុស្សី បានជំរុញឲ្យលោកប្រធានហូជីមិញ ដើរតាមលទ្ធិម៉ាកលេនីន។ អ៊ំរកឃើញនូវមាគ៌ារំដោះជាតិ ។ ដល់ឆ្នាំ១៩៤១ អ៊ំវិលមកប្រទេសដឹកនាំបដិ​វត្តន៍​វៀត​ណាមដោយផ្ទាល់។ អ៊ំរៀបចំសន្និបាតលើកទី៨គណៈប្រតិបត្តិការមជ្ឈិមបក្សកំណត់ មាគ៌ាតស៊ូប្រយុទ្ធរំដោះជាតិ ចង្អុលការបង្កើតរណសិរ្ស​វៀតមិញ  បង្កើតកាសែតវៀតណាមឌុកឡឹប រៀបចំកងកម្លាំងប្រដាប់អាវុធកសាងទីតាំងបដិវត្តន៍ ដឹកនាំប្រជាជនដណ្ដើមបាននូវជ័យជម្នះបដិវត្តន៍ ខែសីហា ឆ្នាំ ១៩៤៥។ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ អ៊ំអានសេចក្តីប្រកាសឯករាជ្យ  បង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណ រដ្ឋ បច្ចុប្បន្ន ជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ អ៊ំរួមជាមួយនឹងគណៈប្រតិបត្តិការមជ្ឈិមបក្សលើកឡើងនូវមាគ៌ាត្រឹមត្រូវ ដឹកនាំការតស៊ូប្រឆាំងអាមេរិកសង្រ្គោះជាតិ និងអនុវត្តកិច្ចការកែប្រែកសាងសង្គម និយមនៅភាគខាងជើងទទួលបានជ័យជម្នះ  កសាងគ្រឹះស្ថាននិងពូន ផ្តុំដោយឥតឈប់ឈរនូវចំណងមិត្តភាពរវាងប្រជាជាតិវៀត​ណាម និងជន​ជាតិ​នានានៅលើពិភពលោក រវាងបក្សកុម្មុយនិស្តវៀតណាមជាមួយនឹងបក្សកុម្មុយនិស្តនានា និងចលនាកម្មករអន្តរ​ជាតិ។

អនុស្សាវរីយ៍ខួប១២៥ឆ្នាំ ទិវាកំណើតលោកប្រធានហូជីមិញ យើងទាំងឡាយរួមគ្នារំលឹកឡើងវិញនូវ​ឆាកជីវិត និងបុព្វហេតុបដិវត្តន៍ដ៏មហិមារបស់អ៊ំ ស្តីពីការឧទ្ទិសបូជាដ៏ធំធេងរបស់អ៊ំចំពោះបុព្វហេតុរំដោះជាតិ  អំពីការចលនាកុម្មុយនិស្តនិងចលនាកម្មករអន្តរជាតិ។ ទន្ទឹមនឹងនោះ បន្តការអនុវត្តន៍តាមសតិអារម្មណ៍ សីលធម៌របស់អ៊ំក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម។ រៀនសូត្រនិងធ្វើតាម គំរូសីលធម៌ហូជីមិញ  បក្សយើងបានបំផុសចលនា កម្មាភិបាល បក្ខជន គ្រប់រូបជានិច្ចកាលគប្បីអប់រំ លត់ដំខ្លួនឯងនិងអនុវត្តតាមគំរូ សីលធម៌ហូជីមិញ។ ឆ្នាំ២០១៥  បធានបទនៃការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌​ហូជីមិញ គឺ"ស្មោះត្រង់ទទួលបន្ទុក; ផ្សារភ្ជាប់នឹងប្រជាជន; សាមគ្គី កសាងបក្សស្អាតស្អំរឹងមាំ"។ យើងគប្បីជ្រួតជ្រាបស្មារតីស្នេហា ជាតិក្នុងស្ថានភាពថ្មី ពង្រីកបាននូវកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ ជំរុញបុព្វហេតុផ្លាស់ថ្មីទឹកដី ឧស្សាហូបនីយកម្មនិងភាវូបនីយកម្មទំនើប ជំរុញប្រ​ទេសយើងឲ្យឆាប់បានចេញពីស្ថានភាពខ្វះការអភិវឌ្ឍន៍ អនុវត្តតាម​ពាក្យ​ទូន្មានរបស់អ៊ំអំពី "វីរយៈ អាចយៈ សុចរិត ទៀងត្រង់ សមធម៌ ឥតលំអៀង" លើកកម្ពស់គុណសម្បត្តិមនុស្សវៀតណាមសម័យថ្មី  លើកកម្ពស់ការយល់ដឹងប្រជាធិបតេយ្យ និងវិន័យផ្សារភ្ជាប់ជាមួយនឹងប្រជាជនពីព្រោះប្រជាជនធ្វើការបម្រើ៕

ថាញ់សុផន