អគ្គលេខា ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខ និងធ្វើការនៅខេត្តត្រាវិញ និងសុកត្រាំង

Thứ ba, 17/03/2015, 23:02

នៅថ្ងៃទី៩ មីនា ឆ្នាំ២០១៥ អគ្គលេខា ង្វៀនភូត្រុង បានអញ្ជើញមក សួរសុខទុក្ខ និងធ្វើការនៅខេត្តសុកត្រាំង ត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្ត មហាសន្និបាតលើកទី១១របស់បក្ស សេចក្តីសម្រេចនានា សេចក្តីសន្និដ្ឋានទាំងឡាយរបស់មជ្ឈិម និងការត្រៀមមហាសន្និបាតបក្ខភាគគ្រប់លំដាបថ្នាក់  ឈានដល់មហាសន្និ​បាតលើកទី១២របស់បក្ស។ រួមដំណើរជា​មួយលោកអគ្គលេខា មាន​ថ្នាក់ដឹកនាំ គណៈ ផ្នែក ស្ថាប័ននានារបស់មជ្ឈិម។

លោកអគ្គលេខា ថ្លែងការណ៍ជាមួយនឹងគណៈប្រតិបត្តិការ បក្ស ខេត្តនិងកម្មាភិបាលស្នូលរបស់ខេត្តសុកត្រាំង។