ជំ​រុញ​ការ​ប្រើ​ប្រាស់​និង​អភិវឌ្ឍ​ន៍ទី​ផ្សារ​ក្នុង​ប្រ​ទេស​
Thứ ba, 25/08/2026, 17:42

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ទើប​ចេញ​ផែន​ការ​លេខ​ ៣៩១​/KH​-UBND​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨៨/​NQ​-CP ចុះ​នៅ​ថ្ងៃ​ទី​៥ ខែ​​មេ​​សា​ ឆ្នាំ​​២០២៦ ស្តី​ពី​ជំ​រុញ​ការ​អភិវឌ្ឍ​ទី​ផ្សារ​ក្នុង​ប្រ​ទេស​ ជំ​រុញការ​ប្រើ​ប្រាស់​ ជំ​រុញ​ចលនា​” ប្រ​ជា​ជន​វៀត​ណាម​អាទិ​ភាព​ ប្រើ​ប្រាស់​ទំនិញ​វៀត​ណាម​” លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។

ផែន​ការ​នេះ​ សំ​ដៅ​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ មាន​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨៨​/NQ​-CP របស់​រដ្ឋា​ភិបាល​ តាម​រយៈ​នោះ​ ជំ​រុញ​​ការ​អភិវឌ្ឍ​ទី​ផ្សារ​ក្នុង​ប្រ​ទេស​ ជំ​រុញ​ការ​ប្រើ​ប្រាស់​ បង្កើន​កម្លាំង​ទិញ​របស់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​របស់​ទី​ក្រុង​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​អនុ​វត្ត​ចលនា​ “ប្រ​ជា​ជន​វៀត​ណាម​អាទិ​ភាព​ប្រើ​ប្រាស់​ទំនិញ​វៀត​ណាម​” លើក​កម្ពស់​ស្មារតី​យល់​ដឹង​ និង​ការ​ទទួល​ខុស​ត្រូវ​ពី​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​ក្នុង​ការ​អាទិ​ភាព​ប្រើ​ប្រាស់​ទំនិញ​ដែល​ផលិត​ក្នុង​ប្រ​ទេស​។

ដើម្បី​សម្រេច​ទិស​ដៅ​ដាក់​ចេញ​ផែន​ការ​នូវ​ភារ​កិច្ច ​និង​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​ មាន​ដូច​៖ ចាត់​តាំង​សកម្ម​ភាព​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​ តភ្ជាប់​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ ពង្រឹង​ការត​ភ្ជាប់​ប្រើ​ប្រាស់​ផលិត​ផល​ OCOP ផលិត​ផល​ពិ​សេស​ក្នុង​ភូមិ​ភាគ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ វប្ប​ធម៌​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ អភិវឌ្ឍ​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​​សម្ព័ន្ធ​ពាណិជ្ជ​កម្ម​ អភិវឌ្ឍ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និកនិង​ផ្លាស់​ប្តូរ​ឌីជី​ថល​ ផ្តល់​ព័ត៌​មាន​ ដើម្បី​ជួយ​អា​ជីវ​កម្ម​ អង្គ​ការ​ និង​បុគ្គល​ បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​ឥ​ណ​ទាន​ដើម្បី​បម្រើ​ការ​ផលិត​ ការ​ធ្វើ​អា​ជីវ​កម្ម​និង​ការ​ប្រើ​ប្រាស់​…៕

                                                   មី​ថាញ​-មុនី​