រីកសាយភាយស្មារតីកីឡាក្នុងសហគមន៍
Thứ hai, 29/06/2026, 01:04

កម្ម​វិធី “ទូ​ទាំង​ប្រ​ជា​ជន​ហ្វឹក​ហាត់​កី​ឡា​អប់​រំ​កាយ” និង​វគ្គ​បណ្តុះ​បណ្តាល​ហែល​ទឹក​សង្គ្រោះ​មនុស្ស​លង់​ទឹក សម្រាប់​គ្រូ​បង្វឹក និង​មគ្គុ​ទ្ទេសក៍​ហែល​ទឹក ឆ្នាំ​២០២៦ អា​ស្រ័យ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​វៀត​ណាម​ចាត់​តាំង បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ចលនា​កី​ឡា​អប​រំ​កាយ​នៅ​មូល​ដ្ឋាន បង្ក​ទម្លាប់​ហាត់​ប្រាណ​ក្នុង​សហ​គមន៍ និង​ឆ្ពោះ​ដល់​ទិស​ដៅ​កសាង​សហ​គមន៍​មាន​សុខ​ភាព​ល្អ និង​សុវត្ថិ​ភាព។​

ដោយមានកម្មាភិបាល សិស្ស និស្សិត និងប្រជាជនជាង ១.៥០០ នាក់ ចូលរួមរត់ប្រណាំង គាំទ្រកម្មវិធី។

កម្មវិធី “ទូទាំងប្រជាជនហាត់កីឡាអប់រំកាយ” ឆ្នាំ២០២៦ បានប្រព្រឹត្តឡើងនៅទីលានឃុំតឹងហ្វា  បានទាក់ទាញកម្មាភិបាល  បុគ្គលិក សិស្ស និស្សិត និងប្រជាជនជាង ១.៥០០ នាក់ មកពីឃុំ សង្កាត់នានាក្នុងទីក្រុងកឹងធើចូលរួម។ ជាមួយជំហានរត់រួមគ្នា សកម្មភាពដោះដូរនិងហាត់ប្រាណសមូហភាព បានបង្កការចងសម្ព័ន្ធភាពក្នុងសហគមនៅទីលានដ៏ធំ។

ការចូលរួម របស់ប្រជាជនយ៉ាងកុះករ បានបង្ហាញឱ្យឃើញថា ការធ្វើចលនា និងហាត់ប្រាណដើម្បីសុខភាព បានក្លាយជាតួនាទីដ៏សំខាន់នៃតម្រូវការក្នុងជីវភាពរស់នៅ។ លោកង្វៀងវ៉ុាំងជីវ ប្រជាជននៅឃុំតឹងហ្វា បានចែករំលែក៖ “ ជាយូរមកហើយ ខ្ញុំតែងតែរក្សាការហាត់ប្រាណជារៀងរាល់ព្រឹក ប៉ុន្តែនេះជាលើកដំបូង ដែលបានចូលរួមក្នុងសកម្មភាពរត់ដែលមានច្រើនអ្នកចូលរួម កុះករ ដូច្នេះ ខ្ញុំមានអារមណ៍រំភើបយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថា ភូមិភាគនឹងចាត់តាំងកម្មវិធីបែបនេះកាន់តែច្រើនលើកជាងទៀត ដើម្បីឱ្យប្រជាជនមានទីលានកម្សាន្តដ៏មានប្រយោជន៍”។

ផ្តើមពីព្រឹត្តិការណ៍កីឡាសហគមន៍មួយនេះ កម្មវិធី បានបង្កើតនូវឥទ្ធិពលវិជ្ជមានអំពីការយល់ដឹង ជំរុញឱ្យប្រជាជន​ម្ចាស់ការក្នុងការថែទាំសុខភាព ឆ្លងតាមការហាត់ប្រាណពង្រឹងរាងកាយ។ លោកឡឹមថាញ់យុង  នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ មានប្រសាសន៍៖ ប៉ុន្មានឆ្នាំកន្លង ចលនាអប់រំកាយ និងកីឡាមហាជននៅលើភូមិឋានទីក្រុង នៅតែបន្តការអភិវឌ្ឍន៍ ដោយមានក្លិបជាច្រើន មានទីតាំងហ្វឹកហាត់ និងការប្រកួតកីឡានៅមូលដ្ឋានបានចាត់តាំងឡើងជាប្រចាំ។ ការចាត់តាំងសកម្មភាពមានទ្រង់ទ្រាយធំ បានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីតួនាទី សារៈសំខាន់នៃការហាត់ប្រាណ ពង្រឹងកាយសម្បទា តាមរយៈនោះ អនុវត្តមានប្រសិទ្ធភាពនូវចលនា "ទូទាំងប្រជាជនហ្វឹកហាត់រាងកាយតាមគំរូ លោកប្រធានហូជីមិញដ៏អស្ចារ្យ"។

ទន្ទឹម​នឹង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ចលនា គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិ​កវៀត​ណាម បាន​សហ​ការ​ចាត់​តាំង​វគ្គ​បណ្តុះ​បណ្តា​លហែ​លទឹក​សង្គ្រោះ​ជី​វិត សម្រាប់​គ្រូ​បង្វឹក និង​មគ្គុទ្ទេស​ក៍ហែ​លទឹក​ផង​ដែរ។ មាន​សិក្ខា​កាម​ជិត ១០០ នាក់ ជា​កម្មា​ភិបាល​ទទួល​បន្ទុក​កី​ឡា​ឃុំ សង្កាត់ គ្រូ​បង្រៀន​អប់​រំ​កាយ និង​បុគ្គ​លិក​អាង​ហែល​ទឹក ត្រូវ​បាន​បំ​ពាក់​បំប៉ន​នូវ​ចំ​ណេះ​ដឹង​អំ​ពី​ការក​សាង​កម្ម​វិធី​ហែ​លទឹក​សុវត្ថិ​ភាព បំ​ណិន​បង្ការ និង​ទប់​ស្កាត់​ការ​លង់​ទឹក វិធី​សាស្ត្រ​បង្រៀន​ហែ​លទឹក និង​ការស​ង្គ្រោះ​ដំ​បូង​ចំ​ពោះ​អ្នក​លង់​ទឹក​។

លោកផាមវ៉ុាំងហ្វី  គ្រូបង្រៀនអប់រំកាយនៅសាលាបឋមសិក្សាវិញវៀង១ ឃុំវិញវៀង ឱ្យដឹង៖ យើងខ្ញុំបានណែនាំអំពីចំណេះដឹងមូលដ្ឋានអំពីការបង្ការ និងទប់ស្កាត់ការលង់ទឹក បច្ចេកទេសសង្គ្រោះដំបូង និងភាពជឿជាក់ក្នុងការអនុវត្តបំណិនផ្សេងៗក្នុងទឹក។ នេះគឺជាបទពិសោធន៍ដ៏មានប្រយោជន៍ ដើម្បីផ្សព្វផ្សាយការងារបង្រៀនហែលទឹក និងការឃោសនាបង្ការ ទប់ស្កាត់ការលង់ទឹកដល់សិស្សានុសិស្សនៅក្នុងសាលា ប្រកបដោយប្រសិទ្ធភាព។

យោងតាមគណៈកម្មាធិការអូឡាំពិកវៀតណាម ទីក្រុងកឹងធើ ត្រូវបានជ្រើសរើសជា "ទីតាំង"  ទី១៦ ក្នុងចំណោមសកម្មភាពទាំង ៣០ នៃកម្មវិធី "ទូទាំងប្រជាជនហាត់កីឡាអបរំកាយ" ទូទាំងប្រទេសឆ្នាំ២០២៦។ នេះជាការទទួលស្គាល់ចំពោះលទ្ធផលដែលទីក្រុងកឹងធើសម្រេចបាន ក្នុងការអភិវឌ្ឍចលនាកីឡាមហាជន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

ហុងញ៉ុង -ត្រឹងរ៉ូន