ច្បាប់សំណង់ឆ្នាំ ២០២៥ បានបំពេញបន្ថែមនូវករណីលើកលែងលិខិតអនុញ្ញាតសាងសង់ជាច្រើន ក្នុងនោះ មានផ្ទះដោយឡែកក្រោម ៧ ជាន់ ដែលមានផ្ទៃក្រឡាក្រោម ៥០០ ម៉ែត្រការ៉េ និងសំណង់កែលម្អ ជួសជុលមួយចំនួន រួមចំណែកកាត់បន្ថយបែបបទរដ្ឋបាល ប៉ុន្តែនៅតែធានាតម្រូវការគ្រប់គ្រង។
ច្បាប់សំណង់ឆ្នាំ ២០២៥ មានប្រសិទ្ធភាពជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ (កថាខណ្ឌមួយចំនួននៃមាត្រា៣ មានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦) ជំនួសទាំងស្រុងច្បាប់សំណង់ ឆ្នាំ ២០២៤ (បានធ្វើវិសោធនកម្ម)។ ច្បាប់ថ្មីបានវាយតម្លៃថាមានចំណុចថ្មីសំខាន់ៗជាច្រើន តាមទិសដៅធ្វើឱ្យសាមញ្ញបែបបទរដ្ឋបាល ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពសំណង់។

ផ្ទះដោយឡែកក្រោម ៧ ជាន់ និងសំណង់ជួសជុលមិនចាំបាច់សុំលិខិតអនុញ្ញាតសាងសង់។
ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារនានាគួរឱ្យកត់សម្គាល់ គឺសេចក្តីកំណត់អំពីករណីបានលើកលែងលិខិតអនុញ្ញាតសាងសង់។ តាមកថាខណ្ឌ ២ មាត្រា ៤៣ មានសំណង់ ៨ ក្រុមស្ថិតក្នុងក្របខណ្ឌលើកលែងលិខិតអនុញ្ញាតសាងសង់ ក្នុងនោះ មានសំណង់កម្រិត ៤; និងផ្ទះដោយឡែកក្រោម ៧ ជាន់ ដែលមានផ្ទៃក្រឡាសរុបក្រោម ៥០០ ម៉ែត្រ ការ៉េ ចំណុចថ្មីបើប្រៀបនឹងសេចក្តីកំណត់ជាធរមាន ដែលមិនទាន់បានលើកឡើងពីលក្ខឋានក្របខណ្ឌ ផ្ទៃក្រឡា។
ទោះជាដូច្នេះក្តី សំណង់ទាំងនេះបានលើកលែងលិខិតអនុញ្ញាតសាងសង់ លុះត្រាតែមិនស្ថិតក្នុងតំបន់មុខងារ តំបន់អភិវឌ្ឍន៍ទីក្រុងតាមគម្រោងផែនការរួមរបស់ទីក្រុង គម្រោងផែនការតំបន់សេដ្ឋកិច្ច តំបន់ទេសចរណ៍ជាតិ ឬតំបន់ដែលមានលក្ខន្តិកៈគ្រប់គ្រងស្ថាបត្យកម្ម។
ចំពោះសំណង់ជួសជុល កែលម្អច្បាប់សំណង់ ឆ្នាំ ២០២៥ ក៏បន្ធូរបន្ថយលក្ខខណ្ឌផ្តល់លិខិតអនុញ្ញាតដែរ។ ជាក់ស្តែង សំណង់ជួសជុល កែលម្អខាងក្នុងនិងខាងក្រៅដែលមិនជាប់នឹងផ្លូវទីក្រុង មានតម្រូវការអំពីគ្រប់គ្រងស្ថាបត្យកម្មនឹងបានលើកលែងលិខិតអនុញ្ញាតសាងសង់ បើមិនផ្លាស់ប្តូរគោលដៅប្រើប្រាស់ មិនប៉ះពាល់ដល់រចនាសម្ព័ន្ធ ទ្រទ្រង់ទម្ងន់ ធានាតម្រូវការអំពីការបង្ការពន្លត់អគ្គិភ័យ ការពារបរិស្ថាន និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។ ប្រការគួរយកចិត្តទុកដាក់ច្បាប់ថ្មីមិនតម្រូវឱ្យសំណង់ទាំងនេះ សមស្របជាមួយនឹងគម្រោងផែនការដែលបានអនុម័តដូចពីមុននោះទេ។
ទោះបីបានលើកលែងលិខិតអនុញ្ញាតសាងសង់ក៏ដោយ មុនពេលចាប់ផ្តើមសាងសង់ ម្ចាស់វិនិយោគនៅតែជូនដំណឹងពីដំណើរការសាងសង់ដល់ស្ថាប័នគ្រប់គ្រងរដ្ឋបាលអំពីការសាងសង់នៅភូមិភាគ (លើកលែងករណីពិសេសមួយចំនួន)។ ឯកសារផ្ញើអមជាមួយឯកសារស្នើផ្តល់លិខិតអនុញ្ញាតសាងសង់ ប៉ុន្តែមិនរួមបញ្ចូលនឹងលិខិតអនុញ្ញាតនោះទេ។ ការងារគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់នឹងបានអនុវត្តចាប់ពីដំណាក់កាលទទួលដំណឹងដំណើរការសាងសង់។
ច្បាប់ថ្មីក៏មានមាត្រាដាច់ដោយឡែកមួយ (មាត្រា ៤៧) កំណត់អំពីការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ សំណូមពរការគ្រប់គ្រងបានអនុវត្តជាបន្តបន្ទាប់ចាប់ពីដំណើរការសាងសង់រហូតដល់ពិនិត្យទទួល ប្រគល់សំណង់ដាក់ឱ្យប្រើប្រាស់ ដើម្បីប្រទះឃើញ និងវិនិច្ឆ័យបទល្មើសបានទាន់ពេល។ គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ទទួលខុសត្រូវទាំងស្រុងអំពីការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់លើភូមិឋាន; គណៈកម្មាធិការប្រជាជនថ្នាក់ឃុំអនុវត្តតាមការធ្វើវិមជ្ឈការ។
អំពីពេលវេលាផ្តល់លិខិតអនុញ្ញាតសាងសង់ ច្បាប់សំណង់ ឆ្នាំ ២០២៥ មិនកំណត់ជាក់ស្តែងដូចមុន (១៥ ថ្ងៃចំពោះផ្ទះដោយឡែក ២០ថ្ងៃចំពោះសំណង់ផ្សេងៗ) ប៉ុន្តែប្រគល់ឱ្យរដ្ឋាភិបាលកំណត់លម្អិត។ តាមការគ្រោងទុករបស់ក្រសួងសំណង់ក្នុងអំឡុងពេលពង្រាងច្បាប់ រយៈពេលផ្តល់លិខិតអនុញ្ញាតនឹងបានកាត់បន្ថយខ្លីគួរឱ្យកត់សម្គាល់ប្រហែលជានៅត្រឹមតែ ៧ ថ្ងៃ រួមចំណែកកែលម្អបរិស្ថានវិនិយោគនិងធ្វើអាជីវកម្ម៕
យោង៖ nhandan.vn - វិមាន