គោលនយោបាយធានារ៉ាប់រងសុខាភិបាល បានចាត់ទុកជាឧបករណ៍ដ៏សំខាន់មួយដើម្បីសម្រេចបានទិសដៅសមភាពក្នុងការ ថែទាំសុខភាព ដោយធានាឱ្យប្រជាជនគ្រប់រូបមានឱកាសទទួលបានសេវាសុខាភិបាលចាំបាច់។ឃុំលិតហូយធឿង ទីក្រុងកឹងធើ បានអនុវត្តទាន់ពេលនូវគោលនយោបាយ ជំនួយប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនរួមជាតិខ្មែរ។ គោលនយោបាយនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅ បន្ថយការចំណាយលើការពិនិត្យ ព្យាបាលជំងឺនិងធានាសុខុមាលភាពសង្គម។

មាមីងជនរួមជាតិខ្មែរពិនិត្យនិងព្យាបាលជំងឺដោយប័ណ្ណធានារ៉ាប់រងសុខា
ភិបាលដែលរដ្ឋផ្តល់ជូន។
តាមសមមិត្តផាងម៉ាញ់លៀក ប្រធានការិយាល័យវប្បធម៌-សង្គមឃុំលិតហូយធឿង បានឱ្យដឹង បច្ចុប្បន្ននៅលើភូមិឋានឃុំលិតហូយធឿង មានអត្រាគ្រួសារជនរួមជាតិខ្មែរជិត ៤២%។ អាស្រ័យហេតុនេះ ការិយាល័យវប្បធម៌-សង្គមកិច្ច បានធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ ក្នុងការអនុវត្តបានល្អនូវបណ្តាគោលនយោបាយសុខុមាលភាពសង្គមពិសេសគឺគោលនយោបាយជំនួយប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០០% ដល់ជនជាតិភាគតិច ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនទទួលបានសេវាសុខាភិបាលដោយងាយស្រួល និងមានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយការចំណាយជូនមាមីង។
ពេលមានប័ណ្ណធានារ៉ាប់រងសុខាភិបាល មាមីងជនរួមជាតិខ្មែរអាចទៅពិនិត្យនិងព្យាបាលជំងឺនៅមណ្ឌលសុខាភិបាលឃុំ ឬមន្ទីរពេទ្យថ្នាក់លើតាមការកំណត់។ មានលក្ខណៈពិនិត្យនិងព្យាបាលជំងឺជាប្រចាំ ថែទាំសុខភាពមាតានិងទារកបង្ការនិងទប់ស្កាត់ជំងឺឆ្លង ព្រមទាំងជំងឺរ៉ាំរ៉ៃទូទៅនៅក្នុងសហគមន៍ផងដែរ។ គុណភាពនៃការរស់នៅនិង សុខភាពរបស់ប្រជាជនបានលើកកម្ពស់។ អ្នកមីងឡឹមធីសាលី នៅភូមិហូយទ្រុង ឃុំលិតហូយធឿង ឱ្យដឹង៖ “ខ្ញុំមានជំងឺឡើងឈាមនិង ឈឺចង្កេះ តែងទៅពិនិត្យជំងឺនៅមណ្ឌលសុខាភិបាលឃុំ គ្រូពេទ្យនៅទីនោះបានពិនិត្យជំងឺដោយអស់ពីចិត្ត ជូនផឹកនិងណែនាំពីរបៀបថែទាំសុខភាពខ្លួនឯងនិងគ្រួសារ។ ក្រៅពីនេះ មណ្ឌលសុខាភិបាលឃុំ ក៏បានទូទាត់ប្រាក់ធានារ៉ាប់រងដែលរដ្ឋឧបត្ថម្ភ ខ្ញុំមិនបង់ថ្លៃក្នុងការពិនិត្យនិងព្យាបាលជំងឺឡើយ”។
ដើម្បីទទួលបាននូវផលប្រយោជន៍នៃការពិនិត្យនិងព្យាបាលជំងឺ ស្របតាមសេចក្តីកំណត់នៃច្បាប់ធានារ៉ាប់រងសុខាភិបាល ដែលបានទូទាត់ក្នុងការចំណាយលើការព្យាបាលពេលទៅពិនិត្យនិងព្យាបាលជំងឺត្រូវតាមថ្នាក់មន្ទីរពេទ្យ រួមចំណែកបន្ថយប្រាក់ចំណាយលើសេវាសុខាភិបាលសម្រាប់គ្រួសារនោះ គប្បីមានកិច្ចសហការពីរដ្ឋអំណាច ភូមិភាគ ស្ថាប័នធានារ៉ាប់រងសង្គម និងផ្នែកសុខាភិបាលក្នុងការផ្សព្វផ្សាយអំពីអត្ថន័យនិងផលប្រយោជន៍នៃធានារ៉ាប់រងសុខាភិបាល ព្រម ទាំងចលនាប្រជាជនឱ្យចូលរួម និងរក្សាប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលជារៀងរហូត។ នេះគឺជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មាមីងជនជាតិភាគតិច ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ។
គោលនយោបាយជំនួយប័ណ្ណធានារ៉ាប់រងសុខាភិបាល ជូនជនរួមជាតិខ្មែរនៅឃុំលិតហូយធឿង មានអត្ថន័យជាក់ស្តែងក្នុងការធានាសិទ្ធិទទួលបានការថែទាំសុខភាពរបស់ប្រជាជន រួមចំណែកអនុវត្តទិសដៅសមធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ លទ្ធ លសម្រេចបានក្នុងរយៈពេលកន្លង បានបញ្ជាក់ពីភាពត្រឹមត្រូវនិងមនុស្សធម៌នៃគោលនយោបាយធានារ៉ាប់រងសុខាភិបាល។ នៅពេលខាងមុខ ជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល គោលនយោបាយនេះនឹងបន្តពង្រីកប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាពនៃការរស់នៅនិងកសាងតំបន់ជនរួមជាតិខ្មែរឱ្យកាន់តែរីកចម្រើន អរិយធម៌ និងសម្បូរសប្បាយ៕
ដាលីន