សាលាអនុវិទ្យាល័យ - វិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ ធ្វើឱ្យរីកសាយភាយវប្បធម៌អានសៀវភៅដល់សិស្សនៅតំបន់ជនជាតិភាគតិច រួមចំណែកបំប៉នចំណេះដឹង បង្កើតជាទម្លាប់ស្វ័យសិក្សានិងបណ្តុះឆន្ទៈឈានឡើង។

រូបភាពសិស្សានុសិស្សអានសៀវភៅយ៉ាងយកចិត្តទុកដាក់រួមចំណែកធ្វើឱ្យសាយភាយវប្បធម៌អានក្នុងសាលា។
វប្បធម៌អានសៀវភៅមានតួនាទីយ៉ាងសំខាន់ក្នុងការបំប៉នចំណេះដឹង បង្កើតជាឯកត្តភាពនិងអភិវឌ្ឍផ្នត់គំនិតសម្រាប់បុគ្គលម្នាក់ៗ ពិសេសគឺសិស្សានុសិស្ស យុវជននៅតំបន់ជនជាតិភាគតិច។ ដោយយល់ច្បាស់ពីចំណុចនេះ សម្ព័ន្ធយុវជនសង្កាត់វិញភឿក ទីក្រុងកឹងធើ សហការជាមួយគណៈនាយកសាលាអនុវិទ្យាល័យ - វិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ ជំរុញចលនាអានសៀវភៅដល់សមាជិកសម្ព័ន្ធយុវជន ទាក់ទាញសិស្សានុសិស្សច្រើនកុះករចូលរួម។
ស្ថិតក្នុងបរិយាកាសសកម្មភាពដ៏ជិតស្និទ្ធ ផុលផុស ប្អូនៗសិស្សានុសិស្សនិងសមាជិកសម្ព័ន្ធយុវជនមានឱកាសចែករំលែកសៀវភៅល្អៗ រួមទាំងរឿងរ៉ាវបំផុសគំនិតអំពីការខិតខំរៀនសូត្រ និងឆន្ទៈឈានឡើង។ តាមរយៈនោះ ចលនាអានសៀវភៅ មិនត្រឹមតែទទួលបានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្ពានតភ្ជាប់នៃការសាយភាយនូវតម្លៃវិជ្ជមានក្នុងសហគមន៍ទៀតផង។
ប្អូនត្រឹងក្វាងយិន សិស្សថ្នាក់ទី ១១A១ ឱ្យដឹង៖ “ការអានសៀវភៅជួយឱ្យប្អូនទទួលបានចំណេះដឹង លត់ដំផ្នត់គំនិត សមត្ថភាពផ្ចង់អារម្មណ៍ និងបំណិនក្នុងការបកស្រាយ។ សំខាន់ជាងនេះទៀត តាមរយៈខ្លឹមសារនៃសាច់រឿងក្នុងសៀវភៅ ប្អូនរៀនបានបទពិសោធន៍ដ៏មានអត្ថន័យជាច្រើនក្នុងការរស់នៅ ផ្តើមពីនោះ ផ្តល់ជាកម្លាំងចលកររក្សាទម្លាប់អានរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះ ប្អូនថែមទាំងបានលោក គ្រូអ្នកគ្រូណែនាំអំពីវិធីសាស្ត្រអានប្រកបដោយប្រសិទ្ធភាព ដូច៖ ការអានលឿនដើម្បីក្ដាប់ខ្លឹមសារសំខាន់ៗ ការអានស៊ីជម្រៅ ដើម្បីយល់ខ្លឹមសារឱ្យច្បាស់លាស់ គួបផ្សំជាមួយការកត់ត្រាដោយវិទ្យាសាស្ត្រ និងការអនុវត្តចំណេះដឹងទៅក្នុងភាពជាក់ស្តែង។ ដូច្នេះ ការសិក្សារបស់ប្អូនកាន់តែមានភាពងាយស្រួល និងយល់មេរៀនបានល្អជាងមុន”។
ក្នុងបរិការណ៍ដែលបច្ចេកវិទ្យាព័ត៌មានកំពុងរីកចម្រើនឆាប់រហ័ស ការរក្សានិងលើកកម្ពស់ទម្លាប់ អានសៀវភៅតាមបែបប្រពៃណីកាន់តែមានសារសំខាន់។ ជាមួយនឹងវិធីអនុវត្តដោយភាពវាងវៃ ច្នៃប្រតិដ្ឋជាច្រើន ការចលនាអានសៀវភៅដល់សមាជិកសម្ព័ន្ធយុវជន នៅតែរក្សាបាននិងរីកសាយភាយ រួមចំណែកជួយសិស្សានុសិស្សមានតុល្យភាពរវាង ការសិក្សា និងការកម្សាន្ត ព្រមទាំងលើកកម្ពស់បំណិនផ្នត់គំនិតនិងអភិវឌ្ឍខ្លួន។
តាមប្រសាសន៍លោកគ្រូឡឹមភុងហ៊ីប នាយកអនុវិទ្យាល័យ - វិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ វប្បធម៌អានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងដំណើរការអប់រំគ្រប់ជ្រុងជ្រោយ។ សាលាតែងយកចិត្តទុកដាក់ បង្កលក្ខណៈដើម្បីសិស្សានុសិស្សបានជិតដិតសៀវភៅ បង្កទម្លាប់អានរៀងរាល់ថ្ងៃ ផ្តើមពីនោះ លើកកម្ពស់សមត្ថភាពរៀនដោយខ្លួនឯងនិងអភិវឌ្ឍខ្លួន។
អាចនិយាយបានថា ការរក្សានិងអភិវឌ្ឍវប្បធម៌អាន មិនមែនជាភារកិច្ចរបស់សាលារៀននោះទេ ថែមទាំងជាទំនួលខុសត្រូវរួមរបស់សង្គមទាំងមូលទៀតផង។ ពេលដែលសិស្សានុសិស្សនិងសមាជិកសម្ព័ន្ធយុវជនម្នាក់ៗ បង្កើតបានទម្លាប់អានសៀវភៅចំណេះដឹងនឹងបានរីកសាយភាយយ៉ាងទូលំទូលាយ រួមចំណែកកសាងយុវជនជំនាន់ក្រោយពោរពេញដោយសមត្ថភាព មានចំណេះដឹងជ្រៅជ្រះ ព្រួតដៃគ្នា កសាងភូមិស្រុកកាន់តែស៊ីវិល័យ សម្បូរសប្បាយ៕
អត្ថបទរូបថត៖ ហុងទើ - លីសៀ