ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុ​នា បេក្ខ​សិស្ស​អនុ​វត្ត​ការ​ចុះ​ឈ្មោះ​គោល​បំ​ណង​ពិ​និត្យ​ជ្រើស​រើស​សា​កល​វិទ្យា​ល័យ​
Thứ tư, 17/06/2026, 22:41

ក្រោយ​ពី​បញ្ចប់​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ឆ្នាំ​២០២៦ បេក្ខ​សិស្ស​នឹង​អនុ​វត្ត​ការ​ចុះ​ឈ្មោះ​គោល​បំ​ណង​ពិ​និត្យ​ជ្រើស​រើស​ចូល​រៀន​សា​កល​វិទ្យា​ល័យ​នៅ​លើ​ប្រ​ព័ន្ធ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មិថុ​ន​។ ការ​អនុ​វត្ត​ចុះ​ឈ្មោះ​គោល​បំ​ណង​នៅ​លើ​ប្រ​ព័ន្ធ ជួយ​ឱ្យ​បេក្ខ​សិស្ស​បាន​ដឹង​ពី​បែប​បទ​ចុះ​ឈ្មោះ​លើ​ប្រ​ព័ន្ធ​អន​ឡាញ ស្ទាត់​ជំ​នាញ​អំ​ពី​ការ​បំ​ពេញ​បន្ថែម កែ​សម្រួល លុប​និង​ផ្លាស់​ប្តូរ​លំ​ដាប់​អា​ទិ​ភាព​នៃ​គោល​បំ​ណង បន្ថយ​ការ​ខ្វះ​ចន្លោះ​ផ្សេងៗ មុន​ពេល​ឈាន​ចូល​ការ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ។

 បេក្ខសិស្ស​កឹង​ធើ​ចូល​រួម​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ឆ្នាំ​២០២៦។ រូប​ថត​៖ប៊ិត​ង៉ុក

យោង​តាម​សេចក្តី​ណែ​នាំ​ពី​ការ​ជម្រើស​សិស្ស​សា​កល​វិទ្យា​ល័យ ជម្រើស​សិស្ស​អនុ​មហា​វិទ្យា​ល័យ ឆ្នាំ​២០២៦ របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ពេល​វេលា​ដែល​បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ កែ​សម្រួល បំ​ពេញ​បន្ថែម​គោល​បំ​ណង​ពិនិត្យ​ជ្រើស​រើស​តាម​ប្រ​ព័ន្ធ​អន​ឡាញ​គឺ​មិន​កំ​ណត់​ចំ​នួន​ដង ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៤ ខែក​ក្កដា។ នៅ​ថ្ងៃ​ទី​៨ ខែ​កក្ក​ដា ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ប្រ​កាស​កម្រិត​ពិន្ទុ​ធា​នា​គុណ​ភាព​ច្រក​ចូល។ បណ្តា​សា​កល​វិទ្យា​ល័យ​នឹង​ប្រ​កាស​កម្រិត​ពិន្ទុ​ទទួល​ឯក​សារ​ពិ​និត្យ​ជ្រើស​រើស​មុន​ថ្ងៃ​ទី​១០ ខែ​កក្ក​ដា។ បក្ខ​សិស្ស​ត្រូវ​បង់​កម្រៃ​សេ​វា​ពិ​និត្យ​ជ្រើស​រើស​តាម​ប្រ​ព័ន្ធ​អន​ឡាញ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២១ ខែក​ក្កដា។ ពិន្ទុ​ជាប់​ជម្រើស​សា​កល​វិទ្យា​ល័យ​លើក​ទី​១ ត្រូវ​បាន​ប្រ​កាស​ព្រម​ៗ​គ្នា មុន​ម៉ោង​១៧ ថ្ងៃ​ទី​១៣ ខែ​សី​ហា។

បន្ទាប់​ពី​មាន​លទ្ធ​ផល​ជាប់​ជម្រើស បក្ខ​សិស្ស​ទាំង​អស់​(រាប់​ទាំង​បេក្ខ​សិស្ស​ជាប់​ជម្រើស)ត្រូវ​បញ្ជាក់​ការ​ចូល​រៀន​តាម​ប្រ​ព័ន្ធ​អន​ឡាញ មុន​ម៉ោង​១៧ ថ្ងៃ​ទី​២១ ខែ​សី​ហា​ ប្រ​សិន​បើ​មាន​បំ​ណង​ចូល​រៀន នេះ​គឺ​ជា​ជំ​ហាន​ត្រូវ​តែ​ធ្វើ​ដើម្បី​បង្ហើយ​បែ​បទ​ជាប់​ជម្រើស។

ការ​ម្ចាស់​ការ​តាម​ដាន​ប្រ​ព័ន្ធ​កំ​ណត់​ពេល​វេលា​នេះ គឺ​ជា​លក្ខណៈ​កំ​ណត់​សម្រេច​ដំ​បូង ដើម្បី​ធា​នា​សិទ្ធិ​ប្រ​យោជន៍​និង​ឱ​កាស​ឈាន​ចូល​សា​កល​វិទ្យា​ល័យ​របស់​បក្ខ​សិស្ស​ម្នាក់ៗ។

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទាំង​ថ្នាក់​ជាតិ ឆ្នាំ​២០២៦ បាន​ចាត់​តាំង​ឡើង​នៅ​ថ្ងៃ​ទី​១១​និង​ថ្ងៃ​ទី​១២ ខែ​មិថុនា ទូ​ទាំង​ប្រ​ទេស​មាន​បក្ខ​សិស្ស​ចូល​ប្រ​ឡង​ប្រ​មាណ​ជាង​១,២​លាន​នាក់៕

ប៊ិតង៉ុក-មុនី​