ខេត្តកាម៉ាវម្ចាស់ការផ្សព្វផ្សាយអនុវត្តផែនការទប់ទល់នឹងគ្រោះធម្មជាតិតាំងពីដំបូង
Thứ bảy, 23/05/2026, 01:20

ស្ថិត​ក្នុង​ទី​តាំង​ភូមិ​សាស្ត្រ​ពិ​សេស​ដែល​មាន​ប្រ​ព័ន្ធ​ទន្លេ​និង​ព្រែក​ខ្វាត់​ខ្វែង រួម​មាន​ដៃ​ទន្លេ​ជាង ១០០ ដែល​ហូរ​ចាក់​ទៅ​សមុទ្រ និង​មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង ៣១០ គី​ឡូ​ម៉ែត្រ យោង​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ជំ​នាញ និង​ស្ថា​ប័ន​សមត្ថ​កិច្ច ហា​និភ័យ​នៃ​គ្រោះ​ធម្ម​ជាតិ​នៅ​ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​បង្ក​ឡើង​ដោយ​បាតុ​ភូត​អា​កាស​ធាតុ​ខ្លាំង​ក្លា​តាម​រដូវ​កាល​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កប់​នូវ​គ្រោះ​ថ្នាក់​ពី​ការ​ប្រែ​ប្រួល​មិន​ប្រ​ក្រ​តី​នៃ​ការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រ​ផង​ដែរ។

ជាក់​ស្តែង​នៅ​ចុង​ឆ្នាំ ២០២៥ កម្រិត​ទឹក​នៅ​តាម​ស្ថា​នីយ​ឧតុ​និយម​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត ដូច​ជា៖ កា​ម៉ាវ ណាំ​កាំង សុង​ដុក​និង​ហ្គាញ់​ហាវ សុទ្ធ​តែ​បាន​កត់​ត្រា​ពី​ការ​កើន​ឡើង​ហួស​កម្រិត​ប្រ​កាស​អា​សន្ន​ទី​៣ ចាប់​ពី ០,៣ ម៉ែត្រ​ដល់ ០,៤៦ ម៉ែត្រ។ តាម​ប្រ​សាសន៍​របស់​លោក​ ត្រឿង​វ៉ាំង​ភឿង អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ធា​រា​សាស្ត្រ និង​ជា​អនុ​ប្រ​ធាន​ការិ​យា​ល័យ​នៃ​គណៈ​បញ្ជា​ការ​ការ​ពារ​ស៊ី​វិល​ខេត្ត​កា​ម៉ាវ​បាន​ឱ្យ​ដឹង ដើម្បី​ទប់​ទល់​ទៅ​នឹង​ការ​ធ្លាក់​ភ្លៀង​ខ្លាំង ខ្យល់​កន្ត្រាក់ ផ្លេក​បន្ទោរ ទឹក​ជំ​នន់​និង​ការ​កើន​ឡើង​នៃ​កម្រិត​ទឹក ទៅ​តាម​កម្រិត​ហា​និ​ភ័យ​គ្រោះ​ធម្ម​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ឆ្នាំ ២០២៦ ខេត្ត​បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ផែន​ការ​ចម្បង​ចំ​នួន ៣ ដើម្បី​ធា​នា​បាន​នូវ​ម្ចាស់​ការ។

យោង​តាម​ផែន​ការ​ទី ១ បាន​លើក​ឡើង គឺ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ឡំ​ជា​មួយ​ខ្យល់​កន្ត្រាក់ និង​រន្ទះ (ហា​និភ័យ​កម្រិត​ទី​១) ក្នុង​នោះ​ប្រ​មូល​ផ្តុំ​លើ​ការ​ងារ​ព្យា​ករណ៍​ទុក​ជា​មុន និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជូន​ប្រ​ជា​ជន។ វិស័យ​សាង​សង់​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ណែ​នាំ​ប្រ​ជា​ជន​ក្នុង​ការ​ចង​រឹត​ផ្ទះ​សម្បែង ព្រម​ទាំង​ពិ​និត្យ​ប្រ​ព័ន្ធ​ការ​ពារ​រន្ទះ​សម្រាប់​សំ​ណង់​សំ​ខាន់។​

ដោយសាររងឥទ្ធិពលពីកម្តៅថ្ងៃអូសបន្លាយ ស្ថានភាពបាក់ច្រាំងទន្លេនៅខេត្តកាម៉ៅកាន់តែមានសភាពធ្ងន់ធ្ងរឡើង។

នៅ​ក្នុង​ផែន​ការ​ទី ២ នឹង​កើត​មាន​ឡើង​នូវ​ការ​លិច​លង់​ដោយ​សារ​ទឹក​ភ្លៀង រួម​ផ្សំ​នឹង​ទឹក​ជំ​នន់ (ហា​និ​ភ័យ​កម្រិត​១-៣)៖ វិសាល​ភាព​នៃ​ការ​ទប់​ទល់ គឺ​ផ្តោត​សំ​ខាន់​លើ​ឃុំ សង្កាត់​នា​នា​ដែល​នៅ​ប្រប​មាត់​សមុទ្រ ដោយ​មាន​ខ្លឹម​សារ​សំ​ខាន់​គឺ​សមុទ្រ​ខាង​លិច ទំ​នប់​សមុទ្រ​ខាង​កើត ទំ​នប់​ព័ទ្ធ​ជុំ​វិញ ទំ​នប់​ទប់​ទឹក​និង​ទំ​នប់​ការ​ពារ​ដី​ចិញ្ចឹម​ជល​ផល​របស់​ប្រ​ជា​ជន។

ផែន​ការ​ទី​៣ កម្រិត​ទឹក​ជំ​នន់​ផ្សំ​ជា​មួយ​នឹង​ទឹក​ជោរ​ទឹក​នាច ដែល​បង្ក​ឱ្យ​មាន​កម្រិត​ទឹក​កម្ពស់​សរុប​ចាប់​ពី ១,០ ម៉ែត្រ​ដល់ ២,០ ម៉ែត្រ សម្រាប់​តំ​បន់​ប្រប​មាត់​សមុទ្រ​ខាង​កើត និង​ប្រប​មាត់​សមុទ្រ​ខាង​លិច​នៃ​ខេត្ត​កា​ម៉ាវ កម្រិត​ហា​និភ័យ​ដោយ​សារ​ទឹក​ជំ​នន់​ឡើង​គឺ​កម្រិត ២ និង​កម្រិត​ទឹក​ជំ​នន់​ផ្សំ​ជា​មួយ​នឹង​ទឹក​ជោរ​ទឹក​នាច ដែល​បង្ក​ឱ្យ​មាន​កម្រិត​ទឹក​កម្ពស់​សរុប​ចាប់​ពី​លើ ២,០ ម៉ែត្រ​ដល់ ៣,០ ម៉ែត្រ សម្រាប់​តំ​បន់​ប្រប​មាត់​សមុទ្រ​ខាង​លិច​នៃ​ខេត្ត​កា​ម៉ាវ កម្រិត​ហា​និភ័យ​ដោយ​សារ​ទឹក​ជំ​នន់​ឡើង​គឺ​កម្រិត​៣។

នៅ​ក្នុង​ផែន​ការ​នី​មួយ​ៗ សុទ្ធ​តែ​មាន​ដំ​ណាក់​កាល និង​ជំ​ហាន​ដោះ​ស្រាយ​ខុស​ៗគ្នា ចាប់​ពី​ថ្នាក់​ខេត្ត រហូត​ដល់​ថ្នាក់​ឃុំ និង​តាម​គ្រួ​សារ សហ​គមន៍​ប្រ​ជា​ជន។ លោក ត្រឿង​វ៉ាំង​ភឿង បាន​ឱ្យ​ដឹង​បន្ថែម៖ ដើម្បី​ទប់​ទល់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​បញ្ហា​ប្រ​ឈម​ខាង​លើ ខេត្ត​បាន​ពង្រឹង​គណៈ​បញ្ជា​ការ​ការ​ពារ​ស៊ី​វិល​គ្រប់​លំ​ដាប់​ថ្នាក់​ឱ្យ​បាន​១០០% ដើម្បី​ធានា​បាន​នូវ​ការ​ឯក​ភាព​ក្នុង​កិច្ច​ចង្អុល​ការ។ ជា​មួយ​ពាក្យ​ស្លោក​ "៤នៅ​នឹង​កន្លែង" (បញ្ជា​ការ​នៅ​នឹង​កន្លែង កង​កម្លាំង​នៅ​នឹង​កន្លែង មធ្យោ​បាយ​និង​សម្ភារៈ​នៅ​នឹង​កន្លែង​ភស្តុ​ភារ​នៅ​នឹង​កន្លែង) ត្រូវ​បាន​កំ​ណត់​ថា​ជា "ឆ្អឹង​ខ្នង" នៅ​រាល់​ផែន​ការ​ទប់​ទល់​ទាំង​អស់។

ព្រម​ជា​មួយ​គ្នា​នេះ​ដែរ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ត្រូវ​បាន​ពង្រីក​និង​ជា​ជំ​ហានៗ លើក​កម្ពស់​ព្រមៗគ្នា រួម​មាន​បណ្តា​ផ្លូវ​ជាតិ​សំ​ខាន់ៗ ដូច​ជា៖ ផ្លូវ​ជាតិ​លេខ១ ផ្លូវ​ជាតិ​លេខ​៦៣ ផ្លូវ​ក្វាង​ឡូ​-ភុង​ហ៊ីប និង​ផ្លូវ​តំ​បន់​ប្រប​មាត់​សមុទ្រ ជួយ​តភ្ជាប់​បណ្តា​មជ្ឈ​មណ្ឌល​រដ្ឋ​បាល តំ​បន់​ផលិត​និង​ច្រក​ទ្វារ​នាំ​ចេញ។ បណ្តា​ផ្លូវ​អន្តរ​ឃុំ​ត្រូវ​បាន​កែ​លម្អ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​កា​រដឹក​ជញ្ជូន​កសិ​ផល - ជល​ផល និង​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​គម​នា​គមន៍​ផ្លូវ​ទឹក​នៅ​តែ​រក្សា​តួ​នា​ទី​យ៉ាង​សំ​ខាន់ ជា​មួយ​នឹង​ប្រ​ព័ន្ធ​ប្រ​ឡាយ​ខ្វាត់​ខ្វែង តភ្ជាប់​បណ្តា​ដៃ​ទន្លេ និង​កំ​ពង់​ផែ​ត្រី ដូច​ជា៖ ហ្គាញ់​ហាវ សុង​ដុក កាយ​ដូយ​វ៉ាម... ជួយ​ដល់​ការ​ដឹក​ជញ្ជូន​ទំ​និញ ទាញ​យក​ផល​ពី​ជល​ផល​និង​បម្រើ​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ដាច់​ស្រ​យាល និង​តំ​បន់​ឆ្នេរ​សមុទ្រ។

ចំ​ពោះ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស ខេត្ត​កា​ម៉ាវ​មាន​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​រួម​មាន លូ​ទឹក​ចំ​នួន​ ២៦០ កន្លែង​និង​ស្ថា​នីយ​បូម​ទឹក​ចំ​នួន ៩៣ កន្លែង ដើរ​តួ​នា​ទី​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ប្រៃ បង្ការ​ទឹក​ជំ​នន់​និង​ការ​បង្ហូត​ទឹក។ ទូ​ទាំង​ខេត្ត​បាន​ក​សាង​ទំ​នប់​រឹង​មាំ​ការ​ពារ​ឆ្នេរ​សមុទ្រ​បាន​ជិត ១១០ គី​ឡូ​ម៉ែត្រ ទំ​នប់​ការ​ពារ​ច្រាំង​ទន្លេ​ជាង ៣២,៥ គី​ឡូ​ម៉ែត្រ និង​ទំ​នប់​សមុទ្រ​ខាង​កើត - សមុទ្រ​ខាង​លិច​ជិត ៧០ គី​ឡូ​ម៉ែត្រ។ បណ្តា​អង្គ​ភាព​ជំ​នាញ ដូច​ជា៖ ផ្នក​គ្រប់​គ្រង​ទំ​នប់​សមុទ្រ​បាន​រៀប​ចំ​រួច​ជា​ស្រេច​នូវ​គ្រឿង​ចក្រ​ជីក​ដី ឡាន​ដឹក​ដី និង​សម្ភារៈ​បម្រុង ដើម្បី​ទប់​ទំ​នប់​ទាន់​ពេល​នៅ​ពេល​ដែល​កម្រិត​ទឹក​ហូរ​ហៀ​រលើ​ទំ​នប់។

ចំ​ពោះ​ប្រ​ជា​ជន រដ្ឋ​អំ​ណាច​បាន​ណែ​នាំ​ឱ្យ​តាម​ដាន​ព័ត៌​មាន​ព្យា​ករណ៍​ឱ្យ​បាន​ជា​ប្រ​ចាំ​ម្ចាស់​ការ​ក្នុង​ការ​ជួស​ជុល​ពង្រឹង​ផ្ទះ​សម្បែង ត្រៀម​លក្ខណៈ​ស្បៀង​អា​ហារ ទឹក​ពិ​សារ​ ថ្នាំ​សង្កូវ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ដែល​ចាំ​បាច់​នា​នា។ ចំ​ពោះ​គ្រួ​សារ​ប្រ​ជា​ជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ តំ​បន់​ឆ្នេរ និង​តំ​បន់​ទំ​នាប​លិច​ទឹក ត្រូវ​ត្រៀម​លក្ខណៈ​ជា​ស្រេច​នូវ​ផែន​ការ​ជម្លៀស​ខ្លួន​នៅ​ពេល​មាន​ការ​ស្នើ​សុំ ដើម្បី​ធា​នា​សុ​វត្ថិ​ភាព។

ជា​មួយ​ការ​រៀប​ចំ​យ៉ាង​ម៉ត់​ចត់​ទាំង​កម្លាំង​មនុស្ស ធន​ធាន​សម្ភារៈ​និង​ផែន​ការ​លម្អិត ខេត្ត​កា​ម៉ាវ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​គ្រោះ​ធម្ម​ជាតិ តាម​ពាក្យ​ស្លោក “៤​នៅ​កន្លែង”។ ផ្តើម​ពី​នោះ ជួយ​បន្ថយ​ដល់​កម្រិត​ទាប​បំ​ផុត​នូវ​ការ​ខូច​ខាត​អា​យុ​ជីវិត​មនុស្ស​និង​ទ្រព្យ​សម្បត្តិ ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​កន្ត្រាក់ រន្ទះ​ ទឹក​ជំ​នន់ និង​ទឹក​ជំ​នោរ​ឡើង​ខ្ពស់ រួម​ចំ​ណែក​ធានា​ស្ថិរ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរភាព​ក្នុង​ឆ្នាំ​២០២៦។​៕

យ្វីអាញ់-ដាលីន