សៅរ៍ ថ្ងៃទី 28/03/2026
លក្ខណៈ​ពិសេស​នៃ​វត្ត​បទុម​គង្គា
Thứ sáu, 13/02/2026, 06:31

ស្ថិត​នៅ​ក្បែរ​ដង​ផ្លូវ​សើុង​ថុង ភូមិ​រួម​មិត្ត​ ឃុំ​សុង​ឡុក ខេត្ត​វិញ​ឡុង វត្ត​បទុម​គង្គា (រួម​មិត្ត) មិន​ត្រឹម​តែ​ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​សាស​នា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​គ្រប់​ទិស​ទី​ទៀ​ត​ផង។​

​ កុដិ​រត​កសាង​ពី​ឈើ​ប្រ​ណីត។​

វត្ត​បទុម​គង្គា កសាង​នៅ​ឆ្នាំ​ ១៨០២ លើ​ ផ្ទៃ​ដី​ជាង ២ ហិក​តា។​ វត្ត​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ ១​ ជំ​នាន់ នៅ​តែ​រក្សា​បាន​លក្ខណៈ​បុ​រាណ ជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​ជំ​នឿ​សាសនា​ វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ក្នុង​បរិ​វេណ​វត្ត​មាន​ សំ​ណង់​ស្ថា​បត្យ​កម្ម​ជា​ច្រើន បាន​ថែ​រក្សា​និង​ជួស​ជុល​ឡើង​វិញ​ដើម្បី​បំ​ពេញ​តម្រូវ​ការ​សកម្ម​ភាព​ជំ​នឿ​សាសនា រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌ ប្រ​ពៃ​ណី។​

ចំ​ណុច​ពិ​សេស​នៃ​វត្ត គឺ​កុដិ​ដែល​កសាង​ពី​ឈើ​ប្រ​ណីត​នៅ​ឆ្នាំ ២០២១។​ សំ​ណង់​នេះ​អា​ស្រ័យ ព្រះ​តេជ​គុណ ថាច់​ដុង ព្រះ​ចៅ​អធិ​ការ​វត្ត​គូរ​ប្លង់​ដោយ​ផ្ទាល់។​ ចាប់​តាំង​ពី​កសាង​សម្រេច​រួច​រាល់ កុដិ​បាន​ទាក់​ទាញ​អា​រម្មណ៍​ពុទ្ធ​បរិ​ស័ទ​និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ។​ កុដិក​សាង​ដោយ​ឈើ​ទាំង​ស្រុង មិន​ត្រឹម​តែ​បង្ហាញ​ពី​បច្ចេក​ទេស​កសាង​ដ៏​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ឱ្យ​ឃើញ​ជា​ថ្មី​នូវ​ស្ថា​បត្យ​កម្ម​ប្រ​ពៃណី​របស់​វត្ត​អា​រាម​ខ្មែរ​បុ​រាណ​ផង​ដែរ។​ តាម​ថេរ​ដី​កា​ព្រះ​តេជ​គុណ​ ថាច់​ដុង​ គំ​និត​កសាង​កុដិ​ឈើ​បាន​កើត​ចេញ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​បំ​ណង​ចង់​ថែ​រក្សា​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​របស់​វត្ត​ខ្មែរ។​ ពី​មុន ទោះ​បី​ការ​ដឹក​ជញ្ជូន​ជួប​លំ​បាក​ក៏​ដោយ ប៉ុន្តែ​ព្រះ​ចៅ​អធិ​ការ​នៅ​តែ​កសាង​ព្រះ​វិហារ កុដិ​ សាលា​។ល។​ ដោយ​គ្រឿង​ឈើ​ទាំង​អស់។​ បច្ចុ​ប្បន្ន មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​ការ​ស្នង​បន្ត​និង​ថែ​រក្សា​តម្លៃ​ទាំង​នេះ​កាន់​តែ​ចាំ​បាច់។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​តែង​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ជា​ច្រើន ពិ​សេស​ក្នុង​ការ​ស្វែង​រក​សិប្ប​ករ​ដែល​មាន​ជំ​នាញ។​ ព្រះ​អង្គ​បាន​និមន្ត​ទៅ​ខេត្ត​ភាគ​ខាង​ជើង ភាគ​កណ្តាល​និង​ភាគ​ខាង​ត្បូង ដើម្បី​ស្វែង​រក​សិប្ប​ករ ទី​បំ​ផុត​បាន​ប្រ​មូល​ផ្តុំ​ក្រុម​សិប្ប​ករ​មក​ពី​ខេត្ត​ហា​ទិញ កន​ទុម និង​ត្រា​វិញ (ចាស់) រួម​គ្នា​កសាង។​

កុដិ​នេះ​កសាង​ដោយ​ចំ​ណាយ​ថវិកា​ជិត​ ៨ ពាន់​លាន​ដុង មាន​ប្រ​វែង ១៩ ម៉ែ​ត្រ ទទឹង ៩ ម៉ែត្រ និង​កម្ពស់ ១១ ម៉ែត្រ។​ នៅ​ពី​មុខ​កុដិ មាន​ស្រះ​ទឹក​បង្ក​ជា​ទេស​ភាព​ស្រស់​ស្អាត​បរិ​សុទ្ធ​និង​បង្ក​បរិយា​កាស​ស្ងប់​ស្ងាត់​នៃ​វត្ត ព្រម​ទាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ គូ​ស្វា​មីភរិ​យា​ថ្មី និង​យុវ​វ័យ​ជា​ច្រើន​មក​ទស្សនា​និង​ថត​រូប​អនុ​ស្សា​វរីយ៍​ផង​ដែរ។​ ជា​ពិ​សេស​ នៅ​ខាង​ក្នុង​កុដិ​មាន​ពុទ្ធ​បដិមា ទ្រង់​សមាធិ ដែល​ឆ្លាក់​ពី​ឈើ​ដុំ​ទាំង​មូល​កម្ពស់ ៣ ម៉ែត្រ។​ នេះ​បាន​ចាត់​ទុក​ជា​ពុទ្ធ​បដិ​មា​ពិ​សេស​ និង​កម្រ​មាន​នៅ​តាម​វត្ត​ខ្មែរ​និយាយ​រួម​និង​នៅ​ខេត្ត​វិញ​ឡុង​និយាយ​ដោយ​ឡែក។​ ផ្ដើម​ពី​នោះ​ ទាក់​ទាញ​វត្ត​ជា​ច្រើន​ទៀត​មក​ទស្សនា​រៀន​សូត្រ ហើយ​ស្នើ​សុំ​គំ​នូរ​ប្លង់​និង​អញ្ជើញ​សិប្ប​ករ​ទៅ​កសាង​កុដិ ដូច​វត្ត​រួម​មិត្ត​ដែរ។​ នៅ​ពេល​​ខាង​មុខ វត្ត​មាន​គម្រោង​កសាង​កុដិ​ឈើ​មួយ​ខ្នង​ទៀត​មាន​ទ្រង់​ទ្រាយ​តូច​ជាង ដើម្បី​បំ​ពេញ​តម្រូវ​ការ​សកម្ម​ភាព​ សាសនា​និង​ទស្សនា​កម្សាន្ត​របស់​ពុទ្ធ​បរិ​ស័ទ​និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ៕

  ទី​ទុយ​