សៅរ៍ ថ្ងៃទី 28/03/2026
ប្រាក់​សោ​ធន​និវត្តន៍​អនុ​ញ្ញាត​ឱ្យ​កែ​តម្រូវ​ពី​ប្រ​ភព​សន្សំ​កំ​ណែ​ទម្រង់​ប្រាក់​បៀវត្ស
Thứ sáu, 13/02/2026, 06:31

កម្រិត​ប្រាក់​សោ​ធន​និវត្តន៍ បាន​កែ​តម្រូវ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ ដើម្បី​កែ​លម្អ​ជីវ​ភាព​របស់​អ្នក​ចូល​និវត្តន៍​។​

 ​ ចាប់​ពី​ឆ្នាំ​១៩៩៥ មក​ដល់​ពេល​នេះ រដ្ឋ​បាន​កែ​តម្រូវ​ប្រាក់​សោ​ធន​និវត្តន៍​ចំ​នួន​ ២៤ លើក ដើម្បី​ធា​នា​ជីវ​ភាព​ជូន​អ្នក​ចូល​និវត្តន៍។​ រូប៖ VGP

តាម​មា​ត្រា ៦៧ ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​ ឆ្នាំ ២០២៤ ប្រាក់​សោ​ធន​និវត្តន៍​ បាន​កែ​តម្រូវ​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​កម្រិត​កំ​ណើន​នៃ​សន្ទ​ស្សន៍​តម្លៃ​ប្រើ​ប្រាស់​ សម​ស្រប​នឹង​លទ្ធ​ភាព​នៃ​ថវិ​កា​រដ្ឋ និង​មូល​និធិ​ធា​នា​រ៉ាប់​រង​សង្គម។​

ច្បាប់​នៅ​ទាំង​កំ​ណត់​ការ​កែ​តម្រូវ​កម្រិត​កំ​ណើន ប្រាក់​សោ​ធន​និវត្តន៍​ឱ្យ​សមស្រប​ចំ​ពោះ​អ្នក​មាន​ប្រាក់​សោ​ធន​និវត្តន៍​ទាប និង​ចូល​និវត្តន៍​មុន​ឆ្នាំ ១៩៩៥ ធា​នា​បន្ថយ​គម្លាត​ប្រាក់​សោ​ធន​និវត្តន៍ រវាង​អ្នក​ចូល​និវត្តន៍​នៅ​គ្រប់​សម័យ​កាល។​

រដ្ឋា​ភិបាល​បាន​កំ​ណត់​នូវ​ដំ​ណាក់​កាល មុខ​សញ្ញា​កម្រិត​កែ​តម្រូវ​ប្រាក់​សោ​ធន​និវត្តន៍។​

យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ ២៤៥/​២០២៥​/QH១​៥​ របស់​រដ្ឋ​សភា​ អំ​ពី​គម្រោង​ថវិ​កា​រដ្ឋ​ឆ្នាំ ២០២៦ រដ្ឋ​សភា​សំ​ណូម​ពរ​ឱ្យ​ក្រ​សួង​ ផ្នែក និង​ភូមិ​ភាគ​នា​នា​ បន្ត​អនុ​វត្ត​វិធាន​ការ​បង្ក​ប្រ​ភព​កំ​ណែ​ទម្រង់​ប្រាក់​បៀ​វត្ស។​ ទន្ទឹម​នឹង​នោះ​ ឆ្នាំ ២០២៦ ទូ​ទាំង​ប្រ​ទេស​នៅ​តែ​រក្សា​ការ​លើក​លែង​ប្រ​មូល​ខ្ទង់​ប្រាក់​មួយ​ចំ​នួន នៅ​ពេល​កំ​ណត់ ចំ​នួន​កំ​ណើន​ប្រ​មូល​ថវិកា​ភូមិ​ភាគ​សម្រាប់​កំ​ណែ​ទម្រង់​ប្រាក់​បៀ​វត្ស។​

ចំ​ណុច​ថ្មី​ជា​សំ​ខាន់ គឺ​រដ្ឋ​សភា​អនុ​ញ្ញាត​ឱ្យ​ពង្រីក​វិសាល​ភាព​ប្រើ​ប្រាស់​ប្រ​ភព​សន្សំ​កំ​ណែ​ទម្រង់​ប្រាក់​បៀ​វត្ស​នៃ​ថវិកា​មជ្ឈិម ដើម្បី​បម្រើ​ការ​កំ​ណែ​ទម្រង់​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សង្គម ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ ប្រាក់​ឧបត្ថម្ភ​អនុ​គ្រោះ​ដល់​អ្នក​មាន​គុណ​បំ​ណាច និង​អនុ​វត្ត​ការ​បន្ថយ​ក្រប​ខណ្ឌ។​

បន្ទាប់​ពី​នោះ​ តាម​សេច​ក្តី​សម្រេច​ចិត្ត​នៃ​សម័យ​ប្រ​ជុំ​លើក​ទី​១០ រដ្ឋ​សភា នីតិ​កាល​ទី​១៥ រដ្ឋ​សភា​សំ​ណូម​ពរ​ឱ្យ​កែ​តម្រូវ​ប្រាក់​ទំ​នុក​បម្រុង​មួយ​ចំ​នួន កម្រិត​ប្រាក់​បៀ​វត្ស​មូល​ដ្ឋាន ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សង្គម ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ ប្រាក់​ឧបត្ថម្ភ​អនុ​គ្រោះ​អ្នក​មាន​គុណ​បំ​ណាច ប្រាក់​ឧបត្ថម្ភ​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ចូល​និវត្តន៍​សង្គម យោង​តាម​សេចក្តី​សន្និ​ដ្ឋាន​លេខ ២០៦​-KL/TW ចុះ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ របស់​ការិ​យា​ល័យ​នយោ​បាយ។​

រដ្ឋា​ភិបាល នាយ​ក​រដ្ឋ​មន្ត្រី បាន​ប្រ​គល់​ភារ​កិច្ច ចង្អុល​ការ​ដល់​ក្រ​សួង ផ្នែក​ពាក់​ព័ន្ធ​ កសាង​ ដាក់​ឱ្យ​ប្រើ ឬ​លើក​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច​ដាក់​ឱ្យ​ប្រើ​នូវ​ឯក​សារ​កំ​ណត់​លម្អិត ណែ​នាំ​អនុ​វត្ត​ច្បាប់​ សេច​ក្តី​សម្រេច​ចិត្ត ដើម្បី​ច្បាប់​និង​សេចក្តី​សម្រេច​ចិត្ត បាន​អនុ​វត្ត​ភ្លាមៗ​ពេល​មាន​សុពល​ភាព។​

ថ្មី​ៗ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្ក​ដា​ ឆ្នាំ ២០២៤ រដ្ឋា​ភិ​បាល​បាន​ដាក់​ឱ្យ​ប្រើ​អនុ​ក្រឹត្យ​កែ​តម្រូវ បង្កើន​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​បន្ថែម ១៥%។​ កម្រិត​កែ​តម្រូវ​នេះ ខ្ពស់​ជាង​ពីរ​ដង​នៃ​កម្រិត​កែ​តម្រូវ​កំ​ណើន​មធ្យម​ភាគ​សម្រាប់​ដំ​ណាក់ កាល​២០១៣ - ២០២៣។​ ទូ​ទាំង​ប្រ​ទេស​មាន​អ្នក​ទទួល​ប្រាក់​សោ​ធន​និវត្តន៍​ប្រាក់​ឧបត្ថម្ភ​ប្រ​មាណ ៣,៥ លាន​នាក់។​

ទន្ទឹម​នឹង​នោះ ចំ​ពោះ​អ្នក​កំ​ពុង​ទទួល​ប្រាក់​សោ​ធន​និវត្តន៍ ប្រាក់​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សង្គម និង​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​មុន​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ ១៩៩៥ ក្រោយ​ពី​កែ​តម្រូវ​មាន​កម្រិត​ទទួល​ទាប ជាង ៣,៥ លាន​ដុង​ក្នុង​មួយ​ខែ គឺ​បាន​កែ​តម្រូវ​កើន​បន្ថែម។​

តាម​រយៈ​នោះ ប្រាក់​សោ​ធន​និវត្តន៍​នឹង​កើន​ឡើង​បន្ថែម ៣០០​.០០០ ដុង​/ម្នាក់​/ខែ ចំ​ពោះ​អ្នក​ដែល​មាន​កម្រិត​ទទួល​ក្រោម​ ៣,២ លាន​ដុង​/ម្នាក់​/ខែ; កើន​ឡើង​៣​,៥ លាន​ដុង​/ម្នាក់​/ខែ ចំ​ពោះ​អ្នក​ដែល​ទទួល​ពី ៣,២​លាន​ដុង​/ម្នាក់​/ខែ ដល់​ក្រោម​ ៣,៥​លាន​ដុង​/ម្នាក់​/ខែ។​

ចាប់​ពី​ឆ្នាំ ១៩៩៥ មក​ដល់​ពេល​នេះ រដ្ឋ​បាន​អនុ​វត្ត​ការ​កែ​តម្រូវ​ប្រាក់​សោ​ធន​និវត្តន៍​ចំ​នួន ២៤ លើក​ដើម្បី​ធានា​ជីវ​ភាព​ជូន​អ្នក​ចូល​និវត្តន៍៕

យោង​៖ laodong.vn - ប្រែ​សម្រួល៖ សូភូន