ក្នុងដំណើរការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន កងកម្លាំងនគរបាលឃុំ សង្កាត់ ខេត្តកាម៉ាវ មិនត្រឹមតែជា “ស្រទាប់ខែលការពារដ៏រឹងមាំ” តស៊ូបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកដ៏ទុកចិត្តរបស់ប្រជាជនទៀតផង។ រាល់សកម្មភាពមានការទទួលខុសត្រូវ និងអស់ពីចិត្តរបស់កងកម្លាំង នគរបាលមូលដ្ឋាន បានរួមចំណែកពូនជ្រំការជឿទុកចិត្ត បានប្រជាជនគោរពរាប់អាន។

នគរបាលឃុំដឹមយើយ ខេត្តកាម៉ាវ ប្រគល់ប្រាក់ដែលផ្ទេរច្រឡំជូនទៅលោក B.M.H. វិញ។
ជាក់ស្តែងថ្មីៗនេះអ្នកមីងហ្វិញធីធី រំភើបរីករាយហើយបានសរសេរលិខិតថ្លែងអំណរគុណផ្ញើជូនកងកម្លាំងនគរបាលឃុំចូវថើយ ខេត្តកាម៉ាវ សម្តែងពីការគោរពដឹងគុណចំពោះប្រជាជន ដែលរើសបានទ្រព្យសម្បត្តិ និងម្ចាស់ការយកទៅរាយការណ៍ជូនស្ថាប័ននគរបាលវិញ។ អ្នកមីងធី ឱ្យដឹង “ខ្ញុំធ្លាក់បាត់កាបូប ក្នុងនោះមានទឹកប្រាក់ ៩ លានដុង មាស ១៨ ការ៉ាត់ ទម្ងន់ ២,៥ ជី និងក្រដាសស្នាមផ្សេងៗទៀត។ ទោះបីតម្លៃទ្រព្យសម្បត្តិមិនច្រើនក៏ដោយ ប៉ុន្តែ ពេលនគរបាលឃុំជូនដំណឹងថា មានអ្នករើស បានហើយប្រគល់សងមកខ្ញុំវិញ ខ្ញុំពិតជាមានក្តីត្រេកអរក្រៃលែង។ ផ្តើមពីទង្វើនេះ ខ្ញុំមានចំណាប់អារម្មណ៍ពីការទទួលខុសត្រូវ និងអស់ពីចិត្តដើម្បីប្រជាជនរបស់កងកម្លាំងនគរបាល”។
ករណីមួយផ្សេងទៀតរបស់អ្នកមីងក្វាងធីហុងម៉ាយ នៅឃុំវិញឡើយ តាមដងផ្លូវត្រឡប់មកពីផ្សារ គាត់ធ្លាក់បាត់ទូរស័ព្ទដៃ បន្ទាប់ពីគាត់រាយការណ៍ពីហេតុការណ៍នេះ នគរបាលឃុំវិញឡើយ បានធ្វើការពិនិត្យបញ្ជាក់ជួយស្វែងរកជាបន្ទាន់ រួចប្រគល់ទ្រព្យសម្បត្តិជូនទៅគាត់វិញ។ មានក្តីរំភើបចំពោះស្មារតីទទួលខុសត្រូវនិងអស់ពីចិត្តរបស់កងកម្លាំងនគរបាល គាត់បានផ្ញើលិខិតថ្លែងអំណរគុណ សម្តែងពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជននគរបាលឃុំ។ អ្នកមីងម៉ាយ ឱ្យដឹង៖ “ទូរស័ព្ទដែលធ្លាក់គឺងាយបាត់បំផុត ប៉ុន្តែកម្មាភិបាល យុទ្ធជននគរបាល ឃុំបានស្វែងរកឃើញ រួចប្រគល់វាមកខ្ញុំវិញ។ ឆ្លងតាមរយៈហេតុការណ៍នេះ បញ្ជាក់ឱ្យឃើញថា យុទ្ធជននគរបាល មិនត្រឹមតែក្តោបក្តាប់ច្បាស់លាស់ភូមិឋានប៉ុណ្ណោះទេ ថែមទាំងជាវីរបុរសក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិជូនប្រជាជនទៀតផង”។
រយៈពេលកន្លង នគរបាលគ្រប់ថ្នាក់បានទទួលព័ត៌មានទាន់ពេល ម្ចាស់ការពិនិត្យបញ្ជាក់ និងជួយប្រជាជនស្វែងរកទ្រព្យសម្បត្តិដែលបាត់ ឬច្រឡំដៃយ៉ាងឆាប់រហ័ស។ ករណីនីមួយៗទោះតម្លៃទ្រព្យសម្បត្តិមិនដូចគ្នា ប៉ុន្តែមានចំណុចលេចធ្លោរួមមួយ៖ គឺស្មារតី “ដើម្បីប្រជាជនធ្វើការបម្រើ” យកការពេញចិត្ត ការជឿទុកចិត្តរបស់ប្រជាជនធ្វើជាការវាស់ស្ទង់ ពីប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលមូលដ្ឋាន។ វរសេនីយ៍ឯកបម្រុង ង្វៀងថាញហាយ ប្រធាននគរបាលឃុំវិញឡើយ ខេត្តកាម៉ាវ ឱ្យដឹង៖ “ជួយប្រជាជនស្វែងរកទ្រព្យសម្បត្តិដែលបាត់ គឺជាការទទួលខុសត្រូវជាប្រចាំរបស់កងកម្លាំងនគរបាលមូលដ្ឋាន។ ឆ្លងតាមរយៈករណីនេះ អង្គភាព សង្ឃឹមថា នឹងបន្តផ្សព្វផ្សាយរូបភាពដ៏ល្អអំពីស្មារតី “ដើម្បីប្រជាជនធ្វើការបម្រើ” រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះកងកម្លាំងនគរបាល។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជនក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ”៕
យ្វីអាញ-វិមាន